បាល់ទាត់អន្តរជាតិ
Lucas Vazquez បដិសេធមិនចង់ចាកចេញពី Real Madrid
ខ្សែការពារ Lucas Vazquez បានបង្ហើបឲ្យដឹងថា គាត់គ្មានបំណងចាកចេញពីក្លឹបអធិរាជស Real Madrid នាពេលខាងមុខនេះទេ។ យ៉ាងណាមិញ កន្លងមកក្រៅពីការខ្ចីជើងម្ដងនៅ Espanyol កំឡុងឆ្នាំ 2014-2015 ខ្សែការពារស្លាបរូបនេះ បានចំណាយពេលនៃអាជីពរបស់គាត់ទាំងស្រុងនៅ Real Madrid។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ រកបានគ្រាប់បាល់សរុបចំនួន 33 គ្រាប់ និង 59 Assists ពីការបង្ហាញខ្លួនសរុបចំនួន 327 ប្រកួត។ ការបង្ហាញខ្លួនរបស់ Lucas Vazquez ភាគច្រើនគឺលេងនៅតំបន់ការពារស្តាំ រឺខ្សែប្រយុទ្ធស្លាប។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះគាត់មានអាយុ 32 ឆ្នាំហើយ ជាមួយនឹងកុងត្រារបស់គាត់ក៏ត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។
ដោយឡែក Lucas Vazquez នៅតែត្រូវបានប្រើប្រាស់ជាប្រចាំដោយលោក Carlo Ancelotti ជាមួយនឹងការបង្ហាញខ្លួនជាជម្រើសដំបូង 16 លើកនារដូវកាលនេះ។ មុនពេលនៃការប្រកួត UEFA Champions League របស់ Real Madrid ជាមួយ Union Berlin នារំលងអាធ្រាតនេះ Vazquez បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា អនាគតរបស់គាត់ កំពុងស្ថិតនៅលើការជជែកពិភក្សា និងពិចារណាជាមួយក្លឹប។
យ៉ាងណា Lucas Vazquez បានបង្ហើបឲ្យដឹងថា គាត់ពិតជាមិនចង់ចាកចេញពី Real Madrid ដែលជាក្លឹបសំណព្វចិត្តរបស់គាត់ឡើយ។ ខ្សែការពាររូបនេះបាននិយាយថា៖ “Real Madrid គឺជាក្លឹបនៃក្តីស្រមៃរបស់ខ្ញុំតាំងពីតូច វាជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តណាស់នៅទីនេះ។… ខ្ញុំនៅ Real Madrid ជាកន្លែងដែលខ្ញុំតែងតែចង់នៅ ដូច្នេះខ្ញុំនឹងលះបង់អ្វីៗទាំងអស់ដែលខ្ញុំមាន សម្រាប់ក្លឹបរបស់ខ្ញុំ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី