Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​អាច​នឹង​បាត់​បង់​ខ្សែការពារ​សំខាន់ៗ 2 រូប​បន្ថែម​ទៀត ក្នុង​ការ​ប្រកួត​ទល់​នឹង Liverpool នៅ​ចុង​សប្ដាហ៍​នេះ!!!

Published

on

ក្លឹប​បិសាចក្រហម Manchester United កំពុង​ប្រឈម​មុខ​នឹង​ការ​លេង​ដោយ​គ្មាន​ទាំង Harry Maguire និង Luke Shaw សម្រាប់​ការ​ប្រកួត​ក្របខណ្ឌ Premier League នៅ​ថ្ងៃអាទិត្យ​នេះ ក្នុង​ទឹកដី Anfield ជា​ការ​ប្រកួត​តទល់​នឹង​ក្រុម​ខ្លាំង​ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង Liverpool។

យ៉ាង​ណា​មិញ Harry Maguire បាន​រងរបួស​កាល​ពី​រំលង​អាធ្រាត​យប់​មិញ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​វគ្គ​ចែកពូល​ទល់​នឹង Bayern Munich។ ខ្សែការពារ​កណ្ដាល​រូប​នេះ បានបង្ហាញ​សញ្ញា​សុំ​ប្ដូរ​ចេញ​នៅ​នាទីទី 40។ បញ្ហា​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ហាក់​ដូចជា​ទាក់ទង​នឹង​ក្រលៀន​របស់​គាត់។

ទន្ទឹម​នឹង​នោះ Luke Shaw ក៏​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​ពេល​ចន្លោះ​ពេល​បន្ទាប់​ពី​នោះ​ដែរ ដោយ​សារ​បញ្ហា​របួស​សរសៃ​ពួរ ហើយ​ប្ដូរ​មក​វិញ​ដោយ Aaron Wan-Bissaka។ ខ្សែការពារ​ស្លាបឆ្វេង​រូប​នេះ ទើបតែ​ត្រឡប់​ក្រោយ​ពី​របួស​រយៈពេល 3 ខែ​ប៉ុណ្ណោះ ដែល​ជា​​របួស​សាច់ដុំ ហើយពេល​នេះ​គាត់​អាច​នឹង​ត្រូវ​អវត្តមាន​មួយ​រយៈ​ទៀត​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២