Connect with us

បាល់ទាត់អន្តរជាតិ

Benzema ជ្រើសរើស​កីឡាករ​ល្អ​បំផុត​ទាំង 11 រូប តែ​មិន​មាន CR7 និង Messi ឡើយ

Published

on

ថ្មីៗ​នេះ ខ្សែប្រយុទ្ធ Karim Benzema របស់​ក្លឹប Al-Ittihad បាន​បង្ហាញ​នូវ​​កីឡាករ​ល្អ​បំផុត​ក្នុង​ក្ដី​ស្រមៃ​របស់​គាត់​ទាំង 11 នាក់។ អតីត​កាពីតែន​ក្រុមរ​បស់ Real Madrid រូបនេះ​បាន​បដិ​សេធ​មិន​រាប់​បញ្ចូល​កីឡាករ​ឆ្នើម Cristiano Ronaldo និង Lionel Messi ដែល​ជា​កីឡាករ​ដ៏​លេចធ្លោរ​ក្នុង​ជំនាន់​របស់​គាត់​ឡើយ។

យ៉ាង​ណា​មិញ ការ​មិន​ជ្រើសរើស Lionel Messi អាច​ជា​រឿង​មិន​សូវ​ចម្លែក​នោះ​ទេ ប៉ុន្តែ​ការ​មិន​ជ្រើសយក Cristiano Ronaldo ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ ធ្លាប់​ជា​មិត្តរួម​ក្រុម​នឹង​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ជា​ច្រើន​ឆ្នាំ​ពេល​ពួក​គេ​លេង​ជាមួយ​គ្នា​នៅ Real Madrid។

ផ្ទុយ​មក​វិញ នៅ​ក្នុង​បញ្ជី​កីឡាករ​ទាំង 11 នាក់​ដែល Karim Benzema បាន​ជ្រើសរើស​នោះ​មាន Paul Pogba, Ronaldinho និង Sergio Ramos ផង​ដែរ។ កីឡាករ​ដែល Benzema បាន​ជ្រើសយក​ទៅ​ដាក់​ក្នុង​ក្រុម​នៃ​ក្ដី​ស្រមៃ​របស់​គាត់​មាន​ដូច​ជា៖ Manuel Neuer, Dani Alves, Pepe, Sergio Ramos, Marcelo, Claude Makelele, Zinedine Zidane, Paul Pogba, Ronaldinho, Ronaldo Nazario និង Karim Benzema (គាត់​ខ្លួន​ឯង)។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២