បាល់ទាត់អន្តរជាតិ
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen

ខ្សែប្រយុទ្ធ Kylian Mbappe ច្បាស់ណាស់ថា នឹងចាកចេញពី Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែអ្វីដែលមិនទាន់ច្បាស់លាស់មួយរយភាគរយនោះគឺថា តើក្លឹបណាដែលកីឡាករសញ្ជាតិបារាំងរូបនេះនឹងចូលរួមជាមួយ។ ងាកមកមើលបញ្ហាប្រឈមរបស់ PSG វិញ គឺពួកគេត្រូវស្វែងរកខ្សែប្រយុទ្ធដែលជាអ្នកជំនួស Mbappe។
គេបានដឹងថា គោលដៅសំខាន់មួយរបស់ PSG គឺចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Napoli ដែលជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេប្រចាំទឹកដី Serie A កាលពីរដូវកាលមុន Victor Osimhen។ ទន្ទឹមនឹងនេះដែរ Napoli ហាក់ដូចជាបានដឹងរួចស្រេចហើយថា ពួកគេនឹងបាត់បង់ Osimhen ហើយកំពុងព្យាយាមរកអ្នកស្នងតំណែងរបស់ខ្សែប្រយុទ្ធរូបនេះដូចគ្នា។
ជម្រើសមួយក្នុងចំណោមជម្រើសផ្សេងៗទៀតរបស់ Napoli គឺពួកគេចង់បាន Artem Dovbyk ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Girona។ កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ បច្ចុប្បន្នជាផ្នែកមួយដ៏សំខាន់របស់ក្រុម។ មិនតែប៉ុណ្ណោះ Artem Dovbyk ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ (18 គ្រាប់) នៅ La Liga រដូវកាលនេះផងដែរ។
ប្រភព: Dailysports