បាល់ទាត់អន្តរជាតិ
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo
ក្លឹបមេឃខៀវ Manchester City រកមិនឃើញកន្លែងសម្រាប់ឲ្យខ្សែការពារ Joao Cancelo លេងបាននោះទេ អស់រយៈពេលជាងមួយឆ្នាំមកនេះ ហើយក៏ហាក់ដូចជាគ្មានកន្លែងសម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះផងដែរ នាពេលអនាគត។
យោងតាមអ្នកកាសែត Gabriel Sans បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Manchester City លោក Pep Guardiola បានបង្ហាញនូវបំណងរបស់ខ្លួនរួចហើយ ដោយមិនចង់បានកីឡាករវ័យក្បែរ 30 ឆ្នាំរូបនេះ ចូលក្នុងក្រុមរបស់ខ្លួនវិញឡើយ និងត្រៀមឲ្យក្លឹបលក់គេចេញនៅរដូវក្ដៅខាងមុខទៀតផង។
ទោះបីជាត្រូវការលក់ Joao Cancelo ក៏ដោយ ក៏ Manchester City នៅតែពិចារណាដាក់កីឡាកររូបនេះឲ្យខ្ចីជើងនៅរដូវកាលក្រោយទៀត ហើយនោះជាអ្វីដែល Barcelona ចង់បានផងដែរ។ ក្លឹបកាតាឡាន់ដែលបានខ្ចីជើង Joao Cancelo នៅរដូវកាលនេះ ចង់ស្នើរខ្ចីជើងគេ 1 រដូវកាលបន្ថែមទៀត ស្របពេលដែល Man City ចង់លក់ផ្ដាច់កុងត្រារបស់គេ 30 លានអឺរ៉ូ។ Barcelona ប្រហែលជា ហ៊ានចំណាយត្រឹមតែចន្លោះពី 15 ទៅ 20 លានអឺរ៉ូប៉ុណ្ណោះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar