បាល់ទាត់អន្តរជាតិ
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League ពេលនេះមានបញ្ហាថ្មីមួយបានកើតឡើង។ កីឡាករមួយចំនួន ត្រូវបានគេសង្កេតឃើញថា បានដាក់អ្វីម្យ៉ាងមើលទៅដូចជាថង់តូចមួយដែលស្រដៀងនឹងថង់តែ ចូលទៅក្នុងមាត់របស់ពួកគេ។
វាអាចត្រូវបានគេសន្និដ្ឋានថា កីឡាករទាំងនោះកំពុងប្រើ Snus។ យ៉ាងណាមិញ សម្រាប់ Snus វាគឺជាទម្រង់នៃផលិតផលថ្នាំជក់គ្មានផ្សែង និងជាប្រភេទថ្នាំជក់ដែលមានសំណើមល្អផងដែរ។ កញ្ចប់របស់វាខ្ចប់ក្នុងថង់តូចៗ ដែលបៀមដូចជាស្ករកៅស៊ូបាន។
ទម្រង់នៃថ្នាំជក់ប្រភេទនេះត្រូវបានចាត់ទុកថា ខុសច្បាប់នៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែបន្ទាប់ពីប្រទេសអង់គ្លេសបានចាកចេញពីសម័ន្ធមិត្តរបស់សហភាពអឺរ៉ុប ចន្លោះប្រហោងនៃច្បាប់ក៏បានកើតឡើង ដែលអនុញ្ញាតឲ្យមានការប្រើប្រាស់ Snus ដោយគ្មានការហាមប្រាម។ លើសពីនេះទៀត Snus ក៏មិនត្រូវបានហាមឃាត់ដោយបទប្បញ្ញត្តិប្រឆាំងនឹងសារធាតុញៀនផងដែរ។
ទោះជាយ៉ាងណា Snus មានផ្ទុកសារធាតុគីមីជាង 30 ហើយបរិមាណនីកូទីនរបស់វាខ្ពស់ជាងបារី 3 ដង ខណៈដែលកីឡាករដែលធ្លាប់ប្រើវាម្ដងម្កាល ទទួលបានឥទ្ធិពលរំញោច ដែលផ្តល់នូវគុណសម្បត្តិទាំងផ្លូវកាយ និងផ្លូវចិត្តកាន់តែប្រសើរ តែឥឡូវនេះវាបែរជាត្រូវប្រើប្រាស់ដោយខានមិនបានសម្រាប់កីឡាករមួយចំនួនទៅវិញ។
យោងតាមរបាយការណ៍ពី The Athletic បានឲ្យដឹងថា កីឡាករមួយចំនួនបានកើតបញ្ហារួចហើយ ដោយវាពាក់ព័ន្ធនឹងការប្រើប្រាស់ Snus។ បុគ្គលិកពេទ្យរបស់ក្លឹបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកីឡាកររបស់ពួកគេ។ Snus គឺជាការញៀន ហើយកីឡាករអាចនឹងពិបាកផ្ដាច់វា។ គេជឿថា ទម្រង់នៃការប្រើថ្នាំជក់នេះ អាចនាំឲ្យមានជម្ងឺមហារីក 5 ប្រភេទ ហើយក៏អាចបណ្តាលឲ្យមានបញ្ហាសរសៃឈាមបេះដូងផងដែរ។
យោងតាមរបាយការណ៍ពី As បានឲ្យដឹងថា កីឡាករដូចជា Jamie Vardy (Leicester City), Victor Lindelof (Manchester United), Danny Murphy (Liverpool), Marcus Rashford (Manchester United), Bertrand Traore (បច្ចុប្បន្ននៅ Villarreal), Aaron Ramsdale (Arsenal) និង Mark Gillespie (Newcastle) សុទ្ធតែបានប្រើប្រាស់ Snus។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត