បាល់ទាត់អន្តរជាតិ
គ្រាប់បាល់មិនគួរឲ្យជឿ!!! អ្នកចាំទីរូបនេះស៊ុតបាល់ពីតំបន់ទីរបស់ខ្លួនឯង ចូលពីចម្ងាយទៅលើគូប្រកួតរបស់ខ្លួន (មានវីដេអូ)

នៅក្នុងការប្រកួតជុំទី 26 នៃលីគកំពូលរបស់ប្រទេសប៉ូឡូញ (Ekstraklasa) រវាងក្លឹប Niepołomice និង Radomiak Radom បានបញ្ចប់ទៅដោយលទ្ធផល 1-1 ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគ្រាប់បាល់មិនគួរឲ្យជឿដែលបានកើតឡើងនៅនាទីទី 66 ដែលស៊ុតបញ្ចូលទីពីអ្នកចាំទី Gabriel Kobylak។
អ្នកចាំទីដែលលេងឲ្យក្លឹប Radomiak Radom បានជួយក្រុមរបស់ខ្លួនឲ្យតាមស្មើ 1-1 បន្ទាប់ពីស៊ុតបញ្ចូលទីយ៉ាងល្អពីតំបន់ចាំទីរបស់ខ្លួន។ ឆ្លៀតឱកាសពេលដែលអ្នកចាំទី និងខ្សែការពាររបស់គូប្រជែងឡើងមកតំបន់ខាងលើខ្ពស់ Gabriel Kobylak ក៏ឆ្មក់ស៊ុតពីចម្ងាយ ហើយជាលទ្ធផលអ្វីៗបានសម្រេចដូចបំណង ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពិភពបាល់ទាត់។
ទស្សនាវីដេអូនៃការស៊ុតបញ្ចូលទីរបស់ Gabriel Kobylak ខាងក្រោម៖
W sobotę pytałem, czy coś przebije zawodników Hibernian.
Ekstraklasa dziś od samego rana nie zawodzi ❤️ Golazo! pic.twitter.com/9ye7LlrGYd
— BuckarooBanzai (@Buckarobanza) April 1, 2024
ប្រភព: Dailysports