Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola លើក​ឡើង​ថា Liverpool មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ឈ្នះពាន​លីគ នៅ​រដូវកាល​នេះ!!!

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​ចែករំលែក​អំពី​ទស្សនៈ​គំនិត​នៃ​ការ​យល់​ឃើញ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ប្រជែង​ពាន​ជើងឯក​លីគ​កំពូល​របស់​អង់គ្លេស (Premier League) ក្នុង​រដូវកាល​នេះ ហើយ​ក្រុម​ដែល​គាត់​គិត​ថា នឹង​ឈ្នះពាន​នោះ​គឺ​ហង្សក្រហម Liverpool។

គួរ​ដឹង​ផង​ដែរ​ថា​នៅ​ថ្ងៃ​ទី 31 ខែ​មីនា កាល​ពី​ម្សិលមិញ ក្រុម​របស់​លោក Pep Guardiola បាន​ប្រកួត​ស្មើ​សូន្យ​ទល់​នឹង​សូន្យ​ជាមួយ Arsenal ក្នុង​ការ​ប្រកួត​ជុំ​ទី 30 នៃ​ក្របខណ្ឌ Premier League។ លទ្ធផល​ស្មើ​នេះ​ដែរ​ជា​ផល​ចំណេញ​​សម្រាប់ Liverpool ខណៈ​ដែល Man Cityបន្ត​ឈរ​នៅ​​ចំណាត់​ថ្នាក់​លេខ 3 ​មាន 64 ​ពិន្ទុ និង Arsenal ឈរ​លេខ 2 ​មាន 65 ពិន្ទុ ហើយ​ហង្សក្រហម​របស់​លោក Jurgen Klopp​ ជា​ក្រុម​កំពូល​តារាង​មាន 67 ​ពិន្ទុ។

យោងតាម​សម្ដី​របស់​លោក Pep Guardiola ដែល​បាន​ដក​ស្រង់​ដោយ The Guardian បាន​ឲ្យ​ដឹង​ថា៖ “ពេល​នេះ​អ្នក​​ណា​​ដែល​នៅ​ឈរ​លេខ 1 គឺ​មាន​ភាគរយ​ខ្ពស់, ទី 2 ​គឺ Arsenal ហើយ​​យើង​ជា​អ្នក​ទី 3។ ប្រសិន​បើ​អ្នក​ណា​នៅ​ចំណុច​កំពូល​ដូច​យើង​កាល​ពី​មុន នោះ​គឺ​ជា​ក្រុម​ដែល​មាន​ភាគរយ​ឈ្នះ”។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២