បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹប PSG ប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើ Vitinha របស់ក្លឹប FC Porto

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបយក្សបារាំង Paris Saint-Germain បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Vitor Ferreira (Vitinha) ដែលមានតម្លៃផ្ទេរខ្ពស់គួរសមពីក្លឹប Porto។
PSG បានចំណាយទឹកប្រាក់ប្រមាណជា 40 លានអឺរ៉ូ សម្រាប់កីឡាករវ័យ 22 ឆ្នាំ Vitinha។ នេះគឺជាការចុះហត្ថលេខាកីឡាករទីមួយនៅរដូវក្ដៅនេះ ពីសំណាក់ក្លឹប Paris Saint-Germain។
Vitinha គឺជាតួឯកដ៏សំខាន់នៅ FC Porto ដោយគាត់បានបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងរហូតដល់ទៅ 27 លើកនៅរដូវកាលមុន និងបានជួយក្លឹបរបស់ខ្លួនឲ្យឈ្នះជើងឯកលីកផងដែរ។ គាត់បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិជាលើកដំបូងរបស់គាត់នៅកាលពីខែមីនាឆ្នាំនេះ ហើយ Vitinha ជាកីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ Porto បីនាក់ដែលត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំ Primeira Liga XI សម្រាប់ឆ្នាំ 2021-22។
ប្រភព: ESPN
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ