បាល់ទាត់អន្តរជាតិ
Lewandowski សារភាពថា គាត់នឹងគាំទ្រ Bayern Munich សម្រាប់ការប្រកួតប្រជែងនៅ UCL
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹបអ្នកមានបុណ្យ Barcelona បានឆ្លើយតបទៅនឹងសំណួរដែលទាក់ទងនឹងអតីតក្លឹបចាស់ក្នុងប្រទេសអាឡឺម៉ង់របស់ខ្លួន ដែលថាតើគាត់នឹងគាំទ្រក្រុមណា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នេះ។
អ្នកកាសែត Tobi Altschaffl បានដកស្រង់សម្តីរបស់ Lewandowski ថា៖ “ខ្ញុំបានលេងឲ្យ Bayern Munich អស់រយៈពេល 8 ឆ្នាំ។ ដូច្នេះហើយ ខ្ញុំមានក្ដីស្រឡាញ់ច្រើនក្នុងចិត្ត។ ខ្ញុំគាំទ្រ Bayern Munich ជាជាង Dortmund។ ខ្ញុំនឹងឈរនៅខាង Bayern Munich”។
គួរដឹងផងដែរថា ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ធ្លាប់លេងឲ្យក្លឹបយក្សអាឡឺម៉ង់ទាំង 2 (Bayern Munich និង Dortmund) មុនពេលផ្លាស់ទៅក្លឹបបច្ចុប្បន្ន FC Barcelona។ ការប្រកួតរបស់ Bayern Munich គឺប៉ះនឹង Real Madrid កាលពីរំលងអាធ្រាតយប់មិញនេះ ដែលបញ្ចប់ទៅដោយលទ្ធផលស្មើ 2-2។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS