Connect with us

បាល់ទាត់អន្តរជាតិ

Vitinha ប្រាប់​ពី​ភាព​អស្ចារ្យ​ដែល​ខ្លួន​បាន​លេង​ទាំង​ជាមួយ Messi និង​ជាមួយ Cristiano Ronaldo

Published

on

ខ្សែបម្រើ Vitinha របស់​ក្លឹប PSG បាន​ប្រៀបធៀប​មិត្ត​រួម​ក្រុម​របស់​ខ្លួន Lionel Messi និង Cristiano Ronaldo ខណៈ​ដែល​ពេល​នេះ​គាត់​បាន​លេង​ជាមួយ Messi នៅ PSG និង​បាន​លេង​ជាមួយ Cristiano Ronaldo នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។

Vitinha ជាកីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​មនុស្ស​ដែល​មាន​សំណាង​បំផុត​មួយ ព្រោះ​គាត់​អាច​លេង​ជាមួយ​កីឡាករ​ឆ្នើម ​Lionel Messi និង Cristiano Ronaldo ក្នុង​ពេល​តំណាល​គ្នា។

ខ្សែ​បម្រើ​រូប​នេះ​បាន​ប្រាប់ O Jogo ថា៖ “ពួក​គេ (Lionel Messi និង Cristiano Ronaldo) មាន​ភាព​ដូចគ្នាច្រើន​ជាង​ភាព​ខុសគ្នា។ ពួកគេ​មាន​ស្តាយ​លេង​រៀងៗ​ខ្លួន ហើយ​មួយ​ចំនួន​ធំ​វា​ជា​​ភាព​ស្រដៀង​គ្នា។… ប្រសិន​បើ​ខ្ញុំ​មាន​សូម្បី​តែ​មួយ​ចំណែក​នៃ​អ្វី​ដែល​ពួក​គេ​មាន នោះ​ពិត​ជា​អស្ចារ្យ​ណាស់។ បំណង​ប្រាថ្នា គឺ​អាច​រក​គ្រាប់​បាល់​បាន​ជា​និច្ច, មាន​ការ​បញ្ជូន​បាល់​ដ៏​ល្អ ដើម្បី​ជួយ​ក្រុម… នោះ​ហើយ​ជា​អ្វី​ដែល​ពួក​គេ​ទាំង​ពីរ​មាន ហើយ​ត្រូវ​បាន​កំណត់​ថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ ក្នុង​ការ​លេង​ក្នុង​ពេល​តែ​មួយ​ជា​មួយ​ពួក​គេ”។

ប្រភព: Tribalfootball

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២