Connect with us

បាល់ទាត់អន្តរជាតិ

Mbappe នឹង​លា​អ្នក​គាំទ្រ PSG នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe របស់​ក្លឹប Paris Saint-Germain នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​គាត់​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​ហើយ ពោល​គឺ​បន្ទាប់​​ពី​ការ​ប្រកួត Ligue 1 ទល់​នឹង​ក្លឹប Toulouse (នេះ​បើ​យោងតាម​ការ​អះអាង​របស់​អ្នក​កាសែត​លោក Malick Traore)។

ប្រសិន​អ្វីៗ​ដូច​ការអះអាង​របស់​អ្នក​កាសែត​ខាង​លើ​នេះ​ពិត​មែន នោះ​ Kylian Mbappe នឹង​ខកខាន​ការ​ប្រកួត 2 លើក​ចុងក្រោយ​មុន​បិទ​រដូវកាល​របស់ Ligue 1 និង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ French Cup ទល់​នឹង Lyon ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រកួត​លីគ​មិន​សំខាន់​ទៀត​ឡើយ​សម្រាប់ PSG ព្រោះ​ពួក​គេ​បាន​ក្លាយ​ជាម្ចាស់​ពាន Ligue 1 រួច​ទៅ​ហើយ ខណៈ​ដែល​ការ​ប្រកួត French Cup ជាមួយ Lyon ក៏​មិន​ជា​សម្ពាធ​អ្វី​ខ្លាំង​ដែរ។

យ៉ាង​ណា​មិញ Mbappe គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្លឹប​យក្ស​បារាំង PSG ចាប់​តាំង​ពី​ឆ្នាំ 2017 មក​ម្ល៉េះ។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​ថា គាត់​នឹង​ចូលរួម​ជាមួយ​ក្លឹប​អធិរាជស Real Madrid ក្នុង​នាម​ជា​កីឡាករ​ដែល​មិន​មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​កុងត្រា​របស់​គាត់​ជា​មួយ PSG ផុត​កំណត់​នៅ​រដូវក្តៅ​ឆ្នាំ 2024 នេះ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២