បាល់ទាត់អន្តរជាតិ
PSV នឹងប្រគល់ Sergino Dest ទៅឲ្យ Barcelona វិញនៅរដូវក្ដៅនេះ!!!
ខ្សែការពារស្តាំ Sergino Dest នឹងត្រឡប់ទៅក្លឹប Barcelona ដែលជាក្លឹបដើមរបស់ខ្លួនវិញ នៅរដូវក្តៅនេះ។ យោងតាមរបាយការណ៍ពី AD បានឲ្យដឹងថា PSV បានសម្រេចចិត្តមិនជ្រើសយកជម្រើសទិញ Sergino Dest ទេ បើទោះបីជាពួកគេមានការពេញចិត្ត ចំពោះទម្រង់លេងរបស់គាត់ពេញមួយរដូវកាលនេះក៏ដោយ។
ហេតុផលសំខាន់ដែលធ្វើឲ្យក្លឹបហូឡង់ PSV សម្រេចចិត្តបែបនេះគឺដោយសារតែកាលពីពេលថ្មីៗកន្លងទៅ Sergino Dest បានរងរបួសសរសៃពួរធ្ងន់ធ្ងរ ដែលមិនអាចចូលលេងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយប្រហែលជានឹងអាចអូសបន្លាយរហូតដល់រដូវកាលថ្មី ដើមឆ្នាំ 2025 ទៀតផង។
យ៉ាងណាមិញ គេបានដឹងថា Barcelona មិនមានគម្រោងប្រើប្រាស់ Sergino Dest បន្តទៀតនោះទេ ដូច្នេះក្នុងរដូវរងារឆ្នាំ 2025 នេះ ពួកគេនឹងស្វែងរកក្លឹបថ្មីសម្រាប់គេហើយ។ ក្នុងរដូវកាលនេះ Sergino Dest បានបង្ហាញខ្លួន 37 ប្រកួតឲ្យ PSV ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត