Connect with us

បាល់ទាត់អន្តរជាតិ

Alexis Sanchez ស្រក់​ទឹកភ្នែក ក្រោយ​ត្រូវ​ក្លឹប Inter Milan បញ្ចប់​កុងត្រា​របស់​គាត់​មុន​កំណត់

Published

on

អតីត​វីរបុរស​ក្លឹប​កាំភ្លើង​ធំ Arsenal និង​ជា​អតីត​កីឡាករ​របស់ Manchester United គឺ​កីឡាករ Alexis Sanchez បាន​លុបចោល​កុងត្រា​របស់​គាត់​ជាមួយ​ក្លឹប​បច្ចុប្បន្ន Inter Milan មុន​កំណត់​មក​ដល់ ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹបថ្មី នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ។

ខ្សែ​ប្រយុទ្ធ Alexis Sanchez ធ្លាប់​ជា​កំពូល​កីឡាករ​ដ៏​លេចធ្លោរ​បំផុត ក្នុង​អំឡុង​ពេល 4 ឆ្នាំ​របស់​គាត់​នៅ Emirates ហើយ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ជួយ​ឲ្យ​ក្លឹប​កាំភ្លើងធំ Arsenal ឈ្នះពាន​រង្វាន់ FA Cup ចំនួន​ពីរ ដោយ​ស៊ុតបញ្ចូលទី​បាន 80 គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន 166 ប្រកួត។

ក្រោយ​មក​កីឡាករ​សញ្ជាតិ​ឈីលី​វ័យ 33 ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទៅ Manchester United ក្នុង​ឆ្នាំ 2018 ប៉ុន្តែ​គាត់​បាន​បរាជ័យ​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​សំខាន់​នៅ Old Trafford ដោយ​ស៊ុត​បញ្ចូលទី​បាន 5 គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន 45 ប្រកួត ហើយ​គាត់​ក៏​បាន​ចាកចេញ​​នៅ​ឆ្នាំ 2020។

Sanchez បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Inter Milan ហើយ​បាន​ជោគជ័យ​ជាមួយ​ក្លឹប​អ៊ីតាលី ដោយ​បាន​ឈ្នះ​ពាន Serie A ក្នុង​រដូវកាល​ឆ្នាំ 2020-21 និង​បាន​លើក​ពាន Coppa Italia កាល​ពី​រដូវកាល​មុន​ផង​ដែរ។

ដោយ​ឡែក Alexis Sanchez ស្ថិត​នៅ​ក្រោម​កុងត្រា​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2023 ជាមួយ Inter Milan ប៉ុន្តែ​យោងតាម​របាយការណ៍​ពី Football Italia បាន​ឲ្យ​ដឹង​ថា គាត់​បាន​បញ្ចប់​កុងត្រា​បច្ចុប្បន្ន​របស់​ខ្លួន​មុន​កំណត់ ដោយ​ការ​យល់​ព្រម​ទៅ​វិញ​ទៅ​មក​រវាង​ក្លឹប និង​សាមី​ខ្លួន បន្ទាប់​ពី​ការ​ចរចា​ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ។ Alexis Sanchez គ្រោង​នឹង​ផ្លាស់​ទៅ​ក្លឹប​ថ្មី Olympique Marseille ដែល​ស្ថិត​នៅ​លីគ​កំពូល​​ប្រទេស​បារាំង។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ដែរ ត្រូវ​បាន​គេ​ជឿ​ថា Sanchez ពិត​ជា​មិន​ចង់​ចាកចេញ​ឡើយ ប៉ុន្តែ​គាត់​ត្រូវ​តែ​បង្ខំ​ចិត្ត​ចាកចេញ ព្រោះ​មិន​បាន​ស្ថិត​ក្នុង​ផែនការ​របស់​គ្រូបង្វឹក​លោក Simone Inzaghi សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ 2022-23 នេះ​ទេ ហើយ​ដោយសារ​តែ​គាត់ គឺ​ជា​កីឡាករ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ក្រុម​ទៀត​ផង។

ប្រសិន​បើ​គាត់​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Marseille គាត់​នឹង​បាន​លេង​ជា​មួយ​អតីត​មិត្តចាស់​របស់​ខ្លួន​នៅ Arsenal ដែល​មាន Sead Kolasinac និង Matteo Guendouzi ព្រម​ទាំង Nuno Tavares ដែល​កំពុង​ខ្ចី​ជើង​នៅ​ទីនោះ​ដែរ។

ប្រភព: Metro

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២