បាល់ទាត់អន្តរជាតិ
Fabregas ប្រាប់បំណងចង់ក្លាយជាគ្រូបង្វឹកម្នាក់នៅ Premier League

អតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal និង Chelsea លោក Cesc Fabregas បានសារភាពថា គាត់មានបំណងប្រាថ្នាចង់កាន់ការងារជាគ្រូបង្វឹករបស់ក្លឹបនៅ Premier League ពេលដែលគាត់ចូលនិវត្តន៍ពីបាល់ទាត់។
យ៉ាងណាមិញ កីឡាករវ័យ 35 ឆ្នាំរូបនេះមិនទាន់ឈប់ប្រកបអាជីពបាល់ទាត់នៅឡើយទេ ហើយគាត់ទើបតែបានបញ្ចប់ការផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹប Como នៃក្របខ័ណ្ឌ Serie B (ប្រទេសអ៊ីតាលី) បន្ទាប់ពីផុតកុងត្រាជាមួយក្លឹប AS Monaco។
ថ្លែងទៅកាន់ Sky Sports News ខ្សែបម្រើ Fabregas បានលើកឡើងថា៖ “នៅពេលដែលខ្ញុំក្លាយជាគ្រូបង្វឹក ខ្ញុំអាចនិយាយបានថា Premier League គឺជាលីគរបស់ខ្ញុំ។ វាជាកន្លែងដែលខ្ញុំលេងបាល់ទាត់ល្អបំផុត ជាឆ្នាំដ៏ល្អបំផុតរបស់ខ្ញុំ និងជាកន្លែងដែលមនុស្សមានការគោរពខ្ញុំច្រើន”។
Fabregas បានបន្ថែមទៀតថា៖ “ខ្ញុំចង់ក្លាយជាគ្រូបង្វឹកនៅ Premier League 100 ភាគរយ។ ប្រសិនបើខ្ញុំអាចស្រមើស្រមៃពីអនាគត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នោះប្រាកដណាស់ រឿងនេះគឺស្ថិតក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់