Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​សំខាន់ 2 រូប​របស់ Man City នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ទល់​នឹង Brighton នៅ​រំលង​អាធ្រាត​នេះ!!!

Published

on

ក្លឹប​មេឃខៀវ Manchester City នឹង​សម្លឹង​មើល​ឱកាស​​ឡើង​ទៅ​ឈរ​កំពូល​តារាង Premier League ជា​ថ្មី​ម្ដង​ទៀត​នៅ​រំលង​អាធ្រាត​នេះ ដែល​ជា​ការ​ប្រកួត​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ Brighton នៅ​កីឡដ្ឋាន American Express។ គេ​ដឹង​ថា នឹង​មាន​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​របស់ Man City នឹង​អវត្តមាន​មិន​អាច​ចូល​លេង​បាន។

ការ​ប្រកួត​កុង​ក្រោយ​របស់ Man City គឺ​ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​កក់​កៅអី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ជា​មួយ​នឹង​ជ័យជម្នះ 1-0 លើ​តោខៀវ Chelsea កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន ខណៈ​ដែល​ការ​ប្រកួត​ចុង​ក្រោយ​របស់ Brighton បាន​ត្រឹម​ស្មើ 1-1 ជាមួយ Burnley ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ Premier League។

កីឡាករ​ដែល​របួស និង​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​មាន​ដូចជា៖ Erling Haaland នឹង​អវត្តមាន (របួស​សាច់ដុំ), Bernardo Silva ស្ថិត​ក្នុង​ការ​សង្ស័យ (របួស​កំភួនជើង)។

សម្រាប់​កីឡាករ 11 នាក់​របស់ Man City ដែល​នឹង​ប្រើ​ប្រាស់​នៅ​ប្រកួត​នេះ​អាច​មាន​ដូច​ជា៖ Ederson, Walker, Stones, Dias, Gvardiol; Rodri, Kovacic, Foden, De Bruyne, Doku និង Alvarez។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២