បាល់ទាត់អន្តរជាតិ
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិចិន ត្រូវបានកាត់ទោសឲ្យជាប់គុ.ក អស់មួយជីវិត
លោក Li Tie ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិចិន និងជាអតីតកីឡាករបាល់ទាត់របស់ក្លឹប Everton ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទល្មើសទាក់ទងនឹងការរៀបចំលទ្ធផលនៃការប្រកួតទុកជាមុន និងទទួលសំណូកជាប្រាក់ចំនួន 385,000 អឺរ៉ូ។
យោងតាមសារព័ត៌មានចិន Sohu បានឲ្យដឹងថា លោក Li Tie បានទទួលប្រាក់ 385,000 អឺរ៉ូ ដើម្បីក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិចិន។ បុរសវ័យ 46 ឆ្នាំរូបនេះ ក៏បានសារភាពផងដែរថា ខ្លួនបានដើរតួយ៉ាងសំខាន់សម្រាប់លទ្ធផលនៃការប្រកួតកន្លងមករបស់ក្លឹប Hebei China Fortuna និង Wuhan Zall ខណៈដែលពេលនោះគាត់ជាគ្រូបង្វឹករបស់ពួកគេ។
គួរដឹងផងដែរថា Li Tie បានដឹកនាំក្រុមជម្រើសជាតិចិនពីឆ្នាំ 2020 ដល់ 2021 ហើយគាត់ក៏ធ្លាប់ជាអតីតកីឡាករឆ្នើមមួយរូបដែលធ្លាប់ប្រឡូកក្នុងបាល់ទាត់អាជីពរបស់អង់គ្លេសដែរ។ ក្នុងឆ្នាំ 2002 លោក Li Tie បានចុះហត្ថលេខាចូលរួមជាមួយ Everton ដោយបានចំណាយពេលសរុប 4 ឆ្នាំនៅទីនោះ និងលេងបានសរុប 40 ប្រកួត។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip