Connect with us

បាល់ទាត់អន្តរជាតិ

Messi ក្លាយ​ជា​អត្តពលិក​ល្បី​បំផុត នៅ​សហរដ្ឋ​អាមេរិក

Published

on

ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​របស់​ក្លឹប Inter Miami គឺ​កីឡាករ Lionel Messi បាន​ក្លាយ​ជា​អត្តពលិក​ដ៏​ល្បី​បំផុត​នៅ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន (នេះ​បើ​យោងតាម​ការ​ស្ទង់​មតិ​របស់ SSRS)។ អ្នក​គាំទ្រ​ជនជាតិ​អាមេរិក​ដែល​មាន​អាយុ​ចាប់​ពី 12 ឆ្នាំ​ឡើង​ទៅ​ត្រូវ​បាន​ស្ទង់​មតិ ហើយ​ជាង 5 ភាគរយ​នៃ​ពួក​គេ​បាន​បោះ​ឆ្នោត​ឲ្យ Messi។

នេះ​ជា​លើក​ដំបូង​ក្នុង​ការ​ស្ទង់​មតិ​របស់ SSRS គិត​ចាប់​តាំង​ពី​ឆ្នាំ 1995 មក ដែល​កីឡាករ​បាល់ទាត់​អាច​ក្លាយ​ជា​អត្តពលិក​ដ៏​ល្បីល្បាញ​បំផុត​នៅ​សហរដ្ឋ​អាមេរិក។ ពីមុន បេក្ខភាព​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ជាអត្តពលិក​កំពូល គឺ​កីឡាករ​បាល់បោះ Michael Jordan។

គួរ​រំលឹក​ផង​ដែរ​ថា Messi បាន​ចូលរួម​ជា​មួយ​ក្លឹប Inter Miami បន្ទាប់​ពី​គាត់​បាន​ផុត​កុងត្រា​ជាមួយ Paris Saint-Germain នៅ​ថ្ងៃ​ទី 15 ខែ​កក្កដា ឆ្នាំ​មុន។ គាត់​បាន​លេង 15 ប្រកួត​ឲ្យ​ក្លឹបអាមេរិក​មួយ​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 11 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 6 ដង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២