Connect with us

បាល់ទាត់អន្តរជាតិ

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ចិន ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​គុ.ក អស់​មួយ​ជីវិត

Published

on

លោក Li Tie ដែល​ជា​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ចិន និង​ជា​អតីត​កីឡាករ​បាល់ទាត់​របស់​ក្លឹប Everton ត្រូវ​បាន​គេ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ល្មើស​ទាក់ទង​នឹង​ការ​រៀបចំ​លទ្ធផល​នៃ​ការ​ប្រកួត​ទុក​ជា​មុន និង​ទទួល​សំណូក​ជា​ប្រាក់​ចំនួន 385,000 អឺរ៉ូ។

យោងតាម​សារព័ត៌មាន​ចិន Sohu បាន​ឲ្យ​ដឹង​ថា លោក Li Tie បាន​ទទួល​ប្រាក់ 385,000 អឺរ៉ូ ដើម្បី​ក្លាយ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​ចិន។ បុរស​វ័យ 46 ឆ្នាំ​រូប​នេះ ក៏​បាន​សារភាព​ផង​ដែរ​ថា ខ្លួន​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​លទ្ធផល​នៃ​ការ​ប្រកួត​កន្លង​មក​របស់​ក្លឹប Hebei China Fortuna និង Wuhan Zall ខណៈ​ដែល​ពេល​នោះ​គាត់​ជា​គ្រូ​បង្វឹក​របស់​ពួក​គេ។

គួរ​ដឹង​ផង​ដែរ​ថា Li Tie បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ចិន​ពី​ឆ្នាំ 2020 ដល់ 2021 ហើយ​គាត់​ក៏​ធ្លាប់​ជា​អតីត​កីឡាករ​ឆ្នើម​មួយ​រូប​ដែល​ធ្លាប់​ប្រឡូក​ក្នុង​បាល់ទាត់​អាជីព​របស់​អង់គ្លេស​ដែរ។ ក្នុង​ឆ្នាំ 2002 លោក Li Tie បាន​ចុះ​ហត្ថលេខា​ចូលរួម​ជាមួយ Everton ដោយ​បាន​ចំណាយ​ពេល​សរុប 4 ឆ្នាំ​នៅ​ទី​នោះ និង​លេង​បាន​សរុប 40 ប្រកួត។

ប្រភព: Telecomasia

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២