Connect with us

បាល់ទាត់អន្តរជាតិ

Wayne Rooney រំលឹក​រឿង​អតីត​កាល​ដែល​ខ្លួន​ចេះ​ផឹក​ស្រា​តាំង​ពី​អាយុ 14 ឆ្នាំ

Published

on

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Wayne Rooney បាន​រំលឹក​រឿង​អតីត​ដែល​គាត់​អាច​ចាក​ចេញ​ពី​ការ​សេព​គ្រឿង​ស្រវឹង រហូត​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់ ខណៈ​ដែល​គាត់​ចេះ​ផឹក​ស្រា តាំង​ពី​នៅ​ក្មេងៗ មុន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​​អាជីព​ទៅ​ទៀត។

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Wayne Rooney បាន​ប្រាប់​ទៅ​កាន់ Daily Mail ថា៖ “វា​មិនមែន​ជា​កន្លែង​ងាយ​ស្រួល​រស់​នៅ​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ដែល​ធំ​ឡើង​នៅ​ទី​នោះ។ វា​បាន​បង្រៀន​ខ្ញុំ​នូវ​រឿង​ប្លែកៗ​ជា​ច្រើន។ ខ្ញុំ​ចាំ​បាន​ថា កាល​ពី​ខ្ញុំ​អាយុ 14 ឆ្នាំ ពួក​យើង​ធ្លាប់​ទៅ​ផ្ទះ​ដែល​គេ​ទុក​ចោល ហើយ​យើង​បាន​អង្គុយ​ផឹក​នៅ​ទីនោះ”។

យ៉ាង​ណា​មិញ បច្ចុប្បន្ន​កីឡាករ​ឆ្នើម Wayne Rooney បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ តាំង​ពី​ឆ្នាំ 2021 មក​ម្ល៉េះ ហើយ​គាត់​បាន​បន្ត​អាជីព​ជា​គ្រូបង្វឹក។ ទោះ​ជា​យ៉ាង​ណា ការ​កាន់​ការងារ​ជា​គ្រូ​បង្វឹក​របស់​បុរស​វ័យ 38 ឆ្នាំ​រូប​នេះ មិន​សូវ​ជោគជ័យ​ឡើយ ខណៈ​ដែល​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​គាត់​ត្រូវ​បាន​ក្លឹប Birmingham បណ្ដេញ​ចេញ​ពី​តំណែង​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២