បាល់ទាត់អន្តរជាតិ
Arsenal កំពុងមានភាគរយខ្ពស់ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Joshua Kimmich
ក្លឹបកាំភ្លើងធំ Arsenal បានទាក់ទងទៅកាន់ក្លឹប Bayern Munich ជុំវិញរឿងរ៉ាវនៃការផ្ទេរ Joshua Kimmich (នេះបើយោងតាមការចុះផ្សាយរបស់ FootballTransfers)។ ទោះជាយ៉ាងណា ក្នុងដំណាក់កាលនេះក្លឹប Bayern Munich បានបដិសេធមិនចរចារផ្ទេរ ដោយរងចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលខាងមុខ។
យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា Joshua Kimmich បានក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយរបស់ Arsenal នៅរដូវក្តៅនេះ។ យ៉ាងណាមិញ Arsenal មើលឃើញកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះថាជាបេក្ខភាព ដែលមានឥទ្ធិពលក្នុងតំណែងជាខ្សែការពារស្តាំរបស់ក្រុម។
កុងត្រាបច្ចុប្បន្នរបស់ Kimmich ជាមួយ Bayern Munich មានសុពលភាពដល់ឆ្នាំ 2025។ កីឡាករវ័យ 29 ឆ្នាំរូបនេះ ចង់ដំឡើងប្រាក់ខែរបស់គាត់ដើម្បីបន្តកុងត្រាថ្មី ប៉ុន្តែរហូតមកដល់ពេលនេះ ខាងថ្នាក់ដឹកនាំ ក៏ដូចជាប្រធានក្លឹបមិនទាន់យល់ព្រមតាមលក្ខខណ្ឌនៃការចង់បានរបស់គាត់ឡើយ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ