បាល់ទាត់អន្តរជាតិ
បិសាចក្រហមត្រៀមចំណាយលុយធំ ដើម្បីឆក់យកឱកាសចុះហត្ថលេខាលើ Messinho
ក្លឹបអធិរាជស Real Madrid កំពុងព្យាយាមយ៉ាងសកម្ម ក្នុងការផ្ទេរកីឡាករឆ្នើមសញ្ជាតិប្រេស៊ីលមួយរូប ដើម្បីមកពង្រឹងក្រុមរបស់ពួកគេ។ ផ្សេងពីនេះទៀតនៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មួយបានលើកឡើងថា កីឡាករមួយចំនួនអាចចាកចេញពី Santiago Bernabeu នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
លោក Carlo Ancelotti ចង់ចុះហត្ថលេខាលើកីឡាករឆ្នើមវ័យ 16 ឆ្នាំពីក្លឹប Palmeiras គឺខ្សែប្រយុទ្ធ Estevao Willian ដែលត្រូវបានគេហៅឈ្មោះក្រៅថា “Messinho”។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ពី Defensa Central បានឲ្យដឹងថា Manchester United ក៏ទើបនឹងបានចាប់អារម្មណ៍ទៅលើកីឡាករវ័យក្មេងដែលមានទេពកោសល្យរូបនេះផងដែរ។
មិនតែប៉ុណ្ណោះ គេបានដឹងថា Real Madrid បានត្រៀមទឹកប្រាក់រហូតដល់ 60 លានអឺរ៉ូ ខណៈដែលបិសាចក្រហមគ្រោងនឹងហ៊ានចាយលុយរហូតដល់ 90 លានអឺរ៉ូ ដើម្បីធ្វើការវិនិយោគរយៈពេលវែងលើ Messinho។ កីឡាករឆ្នើមរូបនេះធ្លាប់បង្ហាញពីលេចធ្លោរយ៉ាងខ្លាំងពេលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup អាយុក្រោម 17 ឆ្នាំ ដោយគាត់បានស៊ុតបញ្ចូលទី 2 គ្រាប់ និង Assists 3 ដង ក្នុងការបង្ហាញខ្លួន 5 ប្រកួតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como