បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Jorginho សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Arsenal
ទោះបីជាមានឱកាសបង្ហាញខ្លួនមិនសូវជាប់លាប់ ក្នុងរដូវកាលនេះក៏ដោយ ខ្សែបម្រើចាស់វស្សា Jorginho បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លឹបកាំភ្លើងធំ Arsenal។ ដំបូងឡើយកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 32 ឆ្នាំរូបនេះ នៅ Emirates នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ដែលមានន័យថា ប្រសិនបើគាត់មិនបន្តកុងត្រាថ្មីទេ នោះគាត់នឹងចាកចេញពីក្លឹបនៅរដូវក្ដៅនេះ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រផ្លូវការណ៍របស់ក្លឹបកាំភ្លើងធំ Arsenal បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ បានយល់ព្រមលើការបន្តកុងត្រាថ្មីដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2025។ ដូច្នេះ Jorginho នឹងបន្តអាជីពរបស់ខ្លួនពេញមួយរដូវកាលក្រោយទៀត។
កាលពីមួយរយៈមុន មានសេចក្ដីរាយការណ៍ជាច្រើនបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងសម្លឹងមើលការចុះហត្ថលេខាលើ Jorginho។ ផ្ទុយមកវិញ Jorginho មិនចាប់អារម្មណ៍ក្នុងការចាកចេញទៅទឹកដីអេស្ប៉ាញឡើយ ហើយប្រសិនបើ Barcelona នៅតែចង់បានខ្សែបម្រើឆ្នើមរូបនេះ នោះពួកគេនឹងត្រូវរងចាំរដូវដល់រដូវក្ដៅឆ្នាំក្រោយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត