Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​ផ្ទេរ​ខ្សែការពារ​វ័យ 19 ឆ្នាំ​មួយ​រូប ដែល​ជា​ជម្រើស​ផ្សេង​ប្រសិន​បើ​ពួក​គេ​មិន​អាច​ទិញ​ផ្ដាច់​កុងត្រា​របស់ Joao Cancelo

Published

on

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ខ្សែការពារ​របស់​ក្លឹប Fiorentina គឺ​កីឡាករ Michael Kayode ដែល​ជា​ជម្រើស​មួយ​ផ្សេង​ទៀត ប្រសិន​បើ​ពួក​គេ​មិន​អាច​ចុះ​ហត្ថលេខា​លើ Joao Cancelo បាន។

យ៉ាង​ណា​មិញ សម្រាប់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Joao Cancelo បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​រយៈពេល​មួយ​រដូវកាល​នៅ​ក្លឹប Barcelona។ ក្លឹប​យក្ស​កាតាឡាន់ សង្ឃឹម​ថា​នឹង​ទិញ​គេ​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​តម្លៃ​កំណត់​នៃ​ការ​លក់​ពី​សំណាក់ Manchester City នឹង​ក្លាយ​ជា​បញ្ហា ហើយ​ជា​លទ្ធផល Barcelona អាច​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​រក​មើល​ជម្រើស​ផ្សេង​ទៀត​ដែល​ថោក​ជាង។

ដោយ​ឡែក ក៏​មាន​សេចក្ដី​រាយការណ៍​មួយ​បង្ហាញ​ថា ខ្សែការពារ Michael Kayode ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​កាំភ្លើង​ធំ Arsenal ដែរ។ លើស​ពី​នេះ​ទៀត កាល​ពី​ខែ​តុលា ឆ្នាំ 2023 គេ​បាន​ដឹង​ថា Arsenal ធ្លាប់​បញ្ជូន​អ្នក​អង្កេតការ​របស់​ខ្លួន ឲ្យ​ទៅ​មើល​ការ​ប្រកួត​របស់​ខ្សែការពារ​វ័យ 19 ឆ្នាំ​រូប​នេះ​ទៀត​ផង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២