បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ជឿជាក់ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលសមឈ្នះពាន Euro 2024
![](https://x-sportkh.com/wp-content/uploads/2024/06/article-003907-1.jpg)
កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ និងជាខ្សែប្រយុទ្ធឆ្នើមដែលកំពុងប្រកបអាជីពជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr គឺ Cristiano Ronaldo បានបង្ហាញពីទស្សនៈយល់ឃើញពីសមត្ថភាពនៃក្រុមជម្រើសជាតិរបស់ខ្លួននាពេលបច្ចុប្បន្ន។ បុរសវ័យ 39 ឆ្នាំរូបនេះបាននិយាយដោយសង្កត់ធ្ងន់ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ ពោរពេញដោយកីឡាករជំនាន់ក្រោយដែលមានបទពិសោធន៍ ហើយមានឱកាសអាចឈ្នះពាន Euro ប្រចាំឆ្នាំ 2024 នេះផងដែរ។
Cristiano Ronaldo បាននិយាយថា៖ “ខ្ញុំសង្ឃឹមថាក្រុមជម្រើសជាតិនេះ (ព័រទុយហ្គាល់) នឹងឈ្នះពាន ព្រោះជាក្រុមដែលមានកីឡាករដ៏មានទេពកោសល្យអស្ចារ្យមិនគួរឲ្យជឿ។ យើងមានគ្រប់យ៉ាង ដើម្បីឈ្នះវា ប៉ុន្តែយើងនឹងបោះជំហានម្ដងមួយៗ, ពីមួយប្រកួតទៅមួយប្រកួត ជាមួយនឹងជំនឿចិត្តថាយើងអាចឈ្នះវាបាន”។
តារាឆ្នើម Cristiano Ronaldo ត្រូវបានទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ថាជាកីឡាករបាល់ទាត់ដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈដែលគាត់គឺជាកីឡាករសញ្ជាតិព័រទុយហ្គាល់តែម្នាក់គត់ដែលបានឈ្នះពានលីគ Premier League, La Liga និង Serie A របស់អ៊ីតាលី។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបនៅ Premier League ជាច្រើន បានបោះឆ្នោតឲ្យមានការរក្សាទុក និងបន្តប្រើប្រាស់ VAR
-
បាល់ទាត់អន្តរជាតិ5 days ago
Juventus ចំណាយប្រាក់ 22 លានអឺរ៉ូ បូកនឹងកីឡាករ 2 នាក់ទៀត ដើម្បីទទួលបាន Douglas Luiz
-
បាល់ទាត់អន្តរជាតិ4 days ago
Harry Kane ឆ្លើយតបទៅកាន់អ្នករិះគន់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024