Connect with us

បាល់ទាត់អន្តរជាតិ

Raphael Varane អាច​នឹង​ចូលរួម​ជាមួយ​ក្លឹប​ថ្មី​មួយ​នៅ​អ៊ីតាលី Serie A

Published

on

ក្លឹប Como ដែល​ជា​ក្លឹប​ចំណូល​ថ្មី​ទើប​នឹង​ត្រូវ​បាន​ប្រូម៉ូត​ឡើង​មក​លេង​នៅ​ក្របខណ្ឌ​កំពូល​របស់​អ៊ីតាលី Serie A កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Raphael Varane ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប​បិសាចក្រហម Manchester United (នេះ​បើ​យោតាម​សេចក្ដី​រាយការណ៍​របស់​លោក Fabrizio Romano)។

ក្លឹប​អ៊ីតាលី Como មាន​បំណង​ចង់​បាន​ខ្សែ​ការពារ​កណ្តាល​ថ្មី​ម្នាក់ ហើយ​ពួក​គេ​បាន​មើល​ឃើញ​ថា Raphael Varane ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ ព្រោះ​គេ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។ លោក Cesc Fabregas ដែល​ជា​គ្រូបង្វឹក​របស់​ក្លឹប Como ពេញ​ចិត្ត​ចំពោះ Raphael Varane ដែល​គាត់​នៅ​តែ​មាន​ទម្រង់​លេង​ល្អ និង​អាច​ជួយ​ក្រុម​របស់​ខ្លួន​បាន។

ទោះ​បី​ជា​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប​ក៏​ដោយ Raphael Varane នៅ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​អនាគត​របស់​គាត់​នោះ​ទេ ដោយ​ដំណើរ​បន្ទាប់​គាត់​នៅ​ទៅ​លេង​នៅ​ទីណា។ គួរ​រំលឹក​ផង​ដែរ​ថា ខ្សែការពារ​វ័យ 31 ឆ្នាំ​រូប​នេះ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បារាំង​ហើយ ប៉ុន្តែ​គាត់​នៅ​បន្ត​អាជីព​ក្នុង​ការ​លេង​ឲ្យ​ក្លឹប​ជា​ធម្មតា។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២