Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​យក្ស 2 របស់​អង់គ្លេស កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែការពារ Calafiori

Published

on

ខ្សែការពារ Riccardo Calafiori បាន​បង្ហាញ​ពី​ភាព​លេច​ធ្លោរ​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត Euro 2024 ដែល​ធ្វើ​ឲ្យ​ក្លឹប 2 នៅ​ក្របខណ្ឌ Premier League ចាប់​អារម្មណ៍​ចង់​បាន​រូប​គេ​ជា​ខ្លាំង។ ដោយ​ឡែក​សម្រាប់​ក្លឹប​ដែល​ចាប់​អារម្មណ៍​លើ​កីឡាករ​ឆ្នើម​រូប​នេះ​គឺ Arsenal និង Tottenham Hotspur។

កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​នាំ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ឲ្យ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូល និង​ឡើង​ទៅ​កាន់​វគ្គ 16 ក្រុម​ចុង​ក្រោយ។ ខ្សែការពារ​កណ្តាល​ដែល​មាន​ជំនាញ​ជើង​ឆ្វេង​រូប​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ក្លឹប Bologna របស់​គាត់ ដណ្ដើម​បាន​កៅអី UEFA Champions League ជា​លើក​ដំបូង​ក្នុង​រយៈពេល 6 ទសវត្សរ៍​ផង​ដែរ កាល​ពី​រដូវកាល​មុន។

ក្លឹប​ដំបូង​ដែល​មាន​ចំណាប់​អារម្មណ៍​លើ Riccardo Calafiori គឺ Juventus ហើយ​ពួក​គេ​បាន​ចរចា​ត្រូវ​រូវគ្នា​លើ​លក្ខខណ្ឌផ្ទាល់​ខ្លួន​ជាមួយ Calafiori រួច​ហើយ ប៉ុន្តែ​សំណើរ 25 លានអឺរ៉ូ ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​ឆ្នើម​រូប​នេះ ត្រូវ​បាន Bologna ច្រាន​ចោល​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។

ទោះ​ជា​យ៉ាង​ណា ពេល​នេះ​យោងតាម​របាយការណ៍​ពី Tuttosport បាន​ឲ្យ​ដឹង​ថា Riccardo Calafiori បាន​ក្លាយ​ជា​គោលដៅ​ផ្ទេរ​ដ៏​សំខាន់​មួយ​សម្រាប់​ក្លឹប​កាំភ្លើងធំ Arsenal និង Tottenham Hotspur ដែល​ក្លឹប​របស់ Premier League ទាំង 2 នេះ នឹង​ត្រៀម​ដាក់​សំណើរ​ដើម្បី​ចុះ​ហត្ថលេខា​លើ​គេ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: Yahoo Sports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២