បាល់ទាត់អន្តរជាតិ
Hansi Flick ចង់ឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើមួយរូបរបស់ក្លឹប Stuttgart
លោក Hansi Flick ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Angelo Stiller របស់ក្លឹប VfB Stuttgart ដែលស្ថិតនៅក្នុងក្របខណ្ឌ Bundesliga។ យោងតាមរបាយការណ៍ពី SPORT បានឲ្យដឹងថា Angelo Stiller គឺជាកីឡាករដែលស្ថិតក្នុងអាទិភាពដំបូងគេដែល Hansi Flick ចង់នាំយកមក Barcelona។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ ទើបតែត្រូវបានតែងតាំងថ្មីនៅ Barcelona ហើយច្បាស់ណាស់ថា គាត់នឹងព្យាយាមរៀបចំក្រុមឲ្យបានមុនរដូវកាលក្រោយចាប់ផ្ដើម។ ទន្ទឹមនឹងនេះដែរ គេបានដឹងថា ក្លឹប VfB Stuttgart ត្រូវបានគេដឹងថា នឹងទាមទារប្រាក់ប្រហែល 25 លានអឺរ៉ូ សម្រាប់កីឡាករវ័យ 23 ឆ្នាំរបស់ពួកគេរូបនេះ។
បន្ថែមលើសពីនេះទៀត Hansi Flick បានដឹងពីចន្លោះប្រហោងនៅតំបន់បម្រើកណ្ដាលរបស់ Barcelona បន្ទាប់ពីក្លឹបកាន់តាឡាន់មួយនេះបានបាត់បង់ Sergio Busquets។ ក្រៅពី Angelo Stiller ខ្សែបម្រើ Mikel Merino របស់ក្លឹប Real Sociedad ក៏បានស្ថិតនៅលើរ៉ាដារបស់ Barcelona ផងដែរ។
ប្រភព: Thehardtackle
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត