Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​យក្ស 3 ត្រៀម​ដណ្ដើម​គ្នា​យក Dani Olmo

Published

on

ទី​ផ្សារដោះដូរ​កីឡាករ​រដូវក្តៅ កំពុង​ស្ថិត​ក្នុង​ភាព​ក្តៅគគុក​បណ្ដើរៗ​ហើយ ខណៈ​ដែល​ក្លឹប​ធំៗ​ជាច្រើន នឹង​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​យក​កីឡាករ​ដែល​ខ្លួន​ចង់​បាន។ ជាក់​ស្ដែង​ថ្មីៗ​នេះ យោង​តាម​របាយការណ៍​ពី​លោក Nicolo Schira បាន​ឲ្យ​ដឹង​ថា ក្លឹប​កំពូលៗ​ចំនួន 3 កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Dani Olmo របស់ RB Leipzig។

យ៉ាង​ណា​មិញ​សម្រាប់​ក្លឹប 3 ដែល​ចង់​បាន​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​គឺ Manchester City, Man United និង​ក្លឹប Barcelona។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​បាន​ដឹង​ថា ក្លឹប​កាតាឡាន់ Barcelona ប្រហែល​ជា​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​យក Dani Olmo នោះ​ឡើយ ដោយ​មាន​តែ​ក្លឹប 2 មក​ពី​អង់គ្លេស​ប៉ុណ្ណោះ​ដែល​មាន​ថវិការ​គ្រប់គ្រាន់ ក្នុង​ការ​ចំណាយ​លើ​កីឡាករ​ឆ្នើម​រូប​នេះ។

គេ​បាន​ដឹង​ថា Manchester City ចង់​បាន Dani Olmo ព្រោះ​អនាគត​របស់ Kevin De Bruyne កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា ហើយ​ខ្សែបម្រើ​រូប​នេះ​នៅ​សល់​កុងត្រា​ត្រឹមតែ 1 ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្រុម​របស់​លោក Pep Guardiola។ បន្ថែម​ពី​លើ​នេះ​ទៀត ខ្សែប្រយុទ្ធ​ស្លាប Bernardo Silva ក៏​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា អាច​នឹង​ចាកចេញ​ពី Man City ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២