បាល់ទាត់អន្តរជាតិ
Juventus ត្រៀមលក់ខ្សែបម្រើសញ្ជាតិអាមេរិក McKennie
ថ្មីៗនេះក្លឹបសេះបង្កង់ Juventus បានប្រកាសតែងតាំងគ្រូបង្វឹកថ្មី គឺអតីតគ្រូបង្វឹករបស់ក្លឹប Bologna លោក Thiago Motta។ យ៉ាងណាមិញ បច្ចុប្បន្នគេបានដឹងថា គ្រូបង្វឹករូបនេះបានចាប់ផ្តើមធ្វើការកែប្រែ ក៏ដូចជារុះរើក្រុម ដើម្បីត្រៀមយុទ្ធនាការការប្រកួតនៅរដូវកាលក្រោយ។
ជាក់ស្ដែង ពេលនេះក្លឹប Juventus បានកំណត់មុខសញ្ញាកីឡាករដែល Thiago Motta មិនត្រូវការប្រើប្រាស់ ដោយត្រូវលក់ចេញនារដូវក្ដៅខាងមុខ។ ក្នុងផែនការនៃការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ នឹងមិនមានបញ្ចូលខ្សែបម្រើសញ្ជាតិអាមេរិក Weston McKennie ឡើយ។
ចម្ងល់នឹងកើតឡើងនៅត្រង់ថា តើខ្សែបម្រើវ័យ 25 ឆ្នាំរូបនេះនឹងបន្តអាជីពរបស់គាត់នៅទីណានៅរដូវកាលក្រោយ។ បច្ចុប្បន្នគេបានដឹងថា ក្លឹប Aston Villa ជាក្លឹបដែលស្ថិតក្នុងចំណោមក្លឹបមួយចំនួនផ្សេងទៀតដែលចង់បាន Weston McKennie ខណៈដែល Arsenal និង Tottenham Hotspur ក៏កំពុងពិចារណាចង់បានគេដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar