Connect with us

បាល់ទាត់អន្តរជាតិ

Nottingham Forest ចង់​លក់​ខ្សែ​ការពារ​ដែល​ខ្លួន​ទិញ​មក​ជាង 10 លាន​ផោន ទៅ​ឲ្យ Chelsea ក្នុង​តម្លៃ 70 លានផោន

Published

on

ក្លឹប Nottingham Forest ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផ្ដល់​ដំណឹង​មួយ​ទៅ​កាន់​ក្លឹប​តោខៀ Chelsea អំពី​តម្រូវ​ការ​របស់​ខ្លួន ក្នុង​ការ​លក់​ខ្សែការពារ Murillo នា​រដូវក្តៅ​នេះ។ តោខៀវ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ភាព​មមាញឹក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ ដោយសារពួកគេ​ត្រូវ​បំពេញ​តាម​បទ​ប្បញ្ញត្តិនៃ​ច្បាប់​ចំណូល​ចំណាយ​របស់ Premier League។

សហស្ថានិក​ក្លឹប​លោក Todd Boehly និង Clearlake Capital តែងតែ​យក​ចិត្ត​ទុកដាក់​គោរពតាម​ច្បាប់​នេះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវ​ស្វែងរក​ការ​ទិញ​កីឡាករ​ចំណូល​ថ្មី​ដើម្បី​ពង្រឹង​ក្រុម​បន្ថែម​ទៀត។ ជា​លទ្ធផល​យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា Chelsea កំពុង​​តែ​ព្យាយាម​បញ្ចុះ​បញ្ចូល Nottingham Forest ឲ្យ​លក់​កីឡាករ​ឆ្នើម Murillo មក​ឲ្យ​ពួក​គេ។

យ៉ាង​ណា​មិញ របាយការណ៍​ដដែល​នេះ​ដែរ​បាន​អះអាង​ថា Nottingham Forest ចង់​​បាន​តម្លៃ​ខ្លួន Murillo រហូត​ដល់ 70 លាន​ផោន ទើប​ពួកគេ​​យល់​ព្រម​​ចែក​ផ្លូវ​ជាមួយ​​នឹង​ខ្សែ​ការពារ​រូប​នេះ។ ​គួរ​ដឹង​ផង​ដែរ​ថា កីឡាករ​វ័យ 21 ឆ្នាំ Murillo ត្រូវ​បាន​ក្លឹប Nottingham Forest ​ចុះ​​ហត្ថលេខា​នាំ​ចូល​ក្លឹប​ត្រឹមតែ​ប្រហែល 12.5 លាន​ផោន​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២