បាល់ទាត់អន្តរជាតិ
Mariano Diaz ជាកីឡាករដំបូងគេដែលចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តបញ្ចេញចោលខ្សែប្រយុទ្ធ Mariano Diaz មុនគេនៅរដូវក្តៅខាងមុខ។ ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះ បានក្លាយជាមនុស្សម្នាក់ដែលត្រូវបានគេបំភ្លេចចោលទៅហើយនៅ Santiago Bernabeu។
Mariano Diaz បានបង្ហាញខ្លួនត្រឹមតែ 8 ដងប៉ុណ្ណោះ រដូវកាលនេះ ហើយគាត់មិនបានបង្ហាញខ្លួនក្នុងជម្រើសដំបូងសូម្បីតែម្ដង។ យោងតាមរបាយការណ៍ពី Marca បានឲ្យដឹងថា ក្លឹប Real Madrid បានធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់រួចហើយ ហើយគាត់នឹងចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ។
គាត់ជាកីឡាករដែលត្រូវបានគេដឹងថា នឹងចាកចេញពី Real Madrid មុនគេ។ Mariano Diaz នឹងចាកចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រា។ គួររំលឹកផងដែរថា ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយ Real Madrid ដោយផ្ទេរពី Lyon ក្នុងឆ្នាំ 2018 ជាមួយនឹងទឹកប្រាក់ផ្ទេរ 21.5 លានអឺរ៉ូ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega