Connect with us

បាល់ទាត់អន្តរជាតិ

AC Milan ធ្លាក់​ចេញ​ពី Coppa Italia ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត​ក្រោម​ថ្វី​ជើង Inter Milan (មានវីដេអូ)

Published

on

ការ​​ស៊ុត​​បាល់​​បញ្ចូល​ទី​​ពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម Lautaro Martinez និង Robin Gosens បាន​​ធ្វើ​ឲ្យ Inter Milan ទទួល​​ជ័យ​ជម្នះ 3-0 លើ​គូ​ប្រជែង AC Milan ក្នុង​ការ​ប្រកួត Coppa Italia ជើង​ទី​ពីរ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។

លទ្ធផលនេះ​ដែរ មានន័យថា ក្លឹប Inter Milan នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ Juventus រឺ Fiorentina ក្នុង​វគ្គផ្តាច់ព្រ័ត្រ Coppa Italia នៅថ្ងៃទី 11 ខែឧសភា​នេះ ខណៈ​ដែល Juventus និង Fiorentina នឹង​ធ្វើ​ការ​ប្រកួត​នៅ​រំលង​អាធ្រាត​យប់​នេះ (ម៉ោង 2:00AM)។

Lautaro Martinez គឺ​ជា​អ្នក​រក​បាន​គ្រាប់​​បើក​​ឆាក​នៅនាទីទី 5 ហើយ Martinez ដដែល​នោះ ក៏​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ទី​ពីរ​ផង​ដែរ នៅ​នាទីទី 40។ ដោយ​ឡែក​គ្រាប់​បាល់​ទី​បី និង​ជា​គ្រាប់​បាល់​ចុងក្រោយ​ក្នុង​ការ​ប្រកួត រក​បាន​ដោយ Robin Gosens នៅ​នាទីទី 82។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ការ​ប្រកួត​ជើង​ទី​មួយ​ដែល AC Milan ជា​ម្ចាស់​ផ្ទះ ក្រុម​ទាំង​ពីរ​បាន​ត្រឹម​លទ្ធផល​សូន្យ​ស្មើ​ប៉ុណ្ណោះ។ ដូច្នេះ​ការ​ប្រកួត​ទាំង​ពីរ​ជើង គឺ​គ្រាប់​បាល់ Inter Milan 3 ហើយ AC Milan ០។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២