Connect with us

បាល់ទាត់អន្តរជាតិ

Donnarumma ប្រាប់​ថា ចង់​នៅ PSG រហូត​ដល់​ក្លឹប​ឈ្នះពាន UCL

Published

on

អ្នកចាំទី Gianluigi Donnarumma របស់​ក្លឹប Paris Saint-Germain បាន​បង្ហាញ​ពី​បំណង​ និង​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​នៅក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន រហូត​ដល់​ឈ្នះពាន UEFA Champions League ខណៈ​ដែល​ក្លឹប PSG មិន​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះពាន​នេះ សូម្បី​តែម្ដង។

ក្លឹប​យក្ស​បារាំង PSG បាន​លើក​ពាន Ligue 1 កាល​ពី​យប់​ថ្ងៃសៅរ៍​​សប្ដាហ៍​មុន​នេះ ដែល​វា​ជា​ជ័យ​ជម្នះ​លើកទី 8 របស់​ក្លឹប ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ Champions League ត្រឹម​វគ្គ 16 ក្រុម​ចុងក្រោយ ក្រោម​ថ្វី​ជើង​របស់​ក្លឹប​ស្ដេចស Real Madrid។

យ៉ាង​ណា​មិញ Donnarumma បាន​ផ្ទេរ​មក PSG កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន បន្ទាប់​ពី​ចាកចេញពី​ក្លឹប AC Milan ដោយ​គ្មាន​តម្លៃ​ខ្លួន។ Donnarumma ត្រូវ​បាន​ក្លឹប​ផ្ដល់​ជាជម្រើស​ដៃ​ទីមួយ និង​ឲ្យ Keylor Navas ជា​អ្នកចាំទី​ដៃ​ទី​ពីរ។

Donnarumma និយាយ​ទៅ​កាន់ Sky Sport Italia ថា “ខ្ញុំ​នឹង​នៅ PSG ហើយ​ព្យាយាម​ឈ្នះ​ពាន UEFA Champions League ឲ្យ​បាន”។

គួរ​ដឹង​ផង​ដែរ​ថា ក្លឹប PSG មិន​ធ្លាប់ឈ្នះ​ពាន Champions League ឡើយ ហើយ​ធ្លាប់​ត្រឹមតែ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត កាល​ពី​ឆ្នាំ 2020 តែ​ត្រូវ​ចាញ់ Bayern Munich ក្នុង​លទ្ធផល 1 ទល់នឹង 0។

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២