បាល់ទាត់អន្តរជាតិ
Gerard Moreno នឹងអវត្តមានពេលប្រកួតជាមួយ Liverpool

អ្នកចាត់ការទូទៅរបស់ក្លឹប Villarreal លោក Unai Emery បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Gerard Moreno កំពុងមានបញ្ហារបួសសរសៃពួរ និងខកខានសម្រាប់ការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Liverpool នៅថ្ងៃទី 27 ឈានចូលថ្ងៃទី 28 ខាងមុខនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Gerard Moreno មានគ្រាប់បាល់សុទ្ធបញ្ចូលទីស្មើនឹង Karim Benzema ក្នុងក្របខណ្ឌ La Liga កាលពីរដូវកាលមុន ដែលមាន 23 គ្រាប់ ខណៈដែលរដូវកាលនេះ Moreno រកបាន 9 គ្រាប់ ក្នុងការបង្ហាញខ្លួន 17 ដងនៅ La Liga និងស៊ុតបញ្ចូលទី 2 គ្រាប់ សម្រាប់ការបង្ហាញខ្លួន 6 ប្រកួតនៅ UEFA Champions League។
កីឡាករវ័យ 30 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងលីគជាមួយនឹងក្រុម Getafe កាលពីចុងសប្តាហ៍ ប៉ុន្តែត្រូវបានប្ដូរចេញនៅនាទីទី 61 ដោយសាររបួស។ ក្រោយមកទៀតខ្សែប្រយុទ្ធ Gerard Moreno ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានបញ្ហារបួសសរសៃពួរធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍ពី Diario AS បានឲ្យដឹងថា ពេលប្រកួតជាមួយ Liverpool លោក Unai Emery នឹងដាក់ឲ្យ Giovani Lo Celso ដើរតួជាខ្សែប្រយុទ្ធប្រែប្រួល ដែលលែងនៅតំបន់ប្រយុទ្ធផង និងជួយនៅតំបន់បម្រើប្រយុទ្ធផង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi