បាល់ទាត់អន្តរជាតិ
Mendy ត្រឡប់មកកាន់ពិភពបាល់ទាត់វិញ ដោយចូលរួមជាមួយក្លឹប FC Lorient

កីឡាករ Benjamin Mendy បានវិលត្រឡប់មកកាន់ពិភពបាល់ទាត់វិញហើយ ដោយបានចុះកិច្ចព្រមព្រៀងជាមួយក្រុមនៅលីគកំពូលបារាំង FC Lorient។ ដំណឹងនេះត្រូវបានប្រកាសដោយអ្នកជំនាញច្បាស់ការណ៍គឺលោក Fabrizio Romano តាមរយៈគណនី Twitter របស់គាត់។
កិច្ចព្រមព្រៀងជាមួយនឹង FC Lorient នេះនឹងធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពី Benjamin Mendy ត្រូវបានជម្រះក្ដីពីការចោទប្រកាន់ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវៈ របស់ចៅក្រមនៅតុលាការ Chester Crown ក្នុងចក្រភពអង់គ្លេស។ ដូចគ្នានេះដែរ Mendy ត្រូវបានគេដឹងថា នឹងចុះហត្ថលេខាលើកុងត្រាជាមួយ FC Lorient រហូតដល់ខែមិថុនាឆ្នាំ 2025។
Fabrizio Romano បានរាយការណ៍ដោយសរសេរថា៖ “Benjamin Mendy ត្រឡប់ទៅកាន់ពិភពបាល់ទាត់វិញដោយចុះហត្ថលេខាជាកីឡាករចំណូលថ្មីរបស់ក្លឹប Lorient របស់ Ligue1 ជាមួយនឹងកិច្ចព្រមព្រៀងបានរៀបចំរួចរាល់។ Mendy នឹងចុះហត្ថលេខាលើកុងត្រារហូតដល់ខែមិថុនា ឆ្នាំ 2025…”។
ប្រភព: Dailypost NG