បាល់ទាត់អន្តរជាតិ
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
បន្ទាប់ពីរដូវកាលដ៏ខកចិត្តនៅឆ្នាំនេះ Man United កំពុងរៀបចំផែនការសម្រាប់ការប្រកួតប្រជែងនៅរដូវកាលថ្មី ជាមួយនឹងការចុះហត្ថលេខាកីឡាករចំណូលថ្មីនៅរដូវក្ដៅខាងមុខ។ បិសាចក្រហមត្រូវបានគេដឹងថា អាចនឹងព្យាយាមនាំយកកីឡាករដែលមានឥទ្ធិពលម្នាក់មក Old trafford។
កីឡាករដែលកំពុងស្ថិតក្នុងគោលដៅរបស់ Manchester United នៅពេលនេះគឺ Ollie Watkins ដែលជាខ្សែប្រយុទ្ធ កំពុងឡើងជើងខ្លាំងរបស់ Aston Villa។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ស៊ុតបញ្ចូលទីបាន 19 គ្រាប់ និង Assists បាន 13 ដង ក្នុងការបង្ហាញខ្លួន 36 ប្រកួតនៅ Premier League។
ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើ Ollie Watkins នឹងសម្រេចចិត្តចូលរួមជាមួយ បិសាចក្រហមរឺអត់នោះទេ ខណៈដែលរដូវកាលក្រោយក្លឹប Aston Villa របស់គាត់ មានឈ្មោះលេងក្នុងក្របខណ្ឌ UEFA Champions League ស្របពេលដែល Man United ប្រហែលជានឹងមិនមានពានអ្វីធំដុំលេងក្រៅពីពានលីគឡើយ។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត