Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ RB Leipzig ប្រកាស​ពី​ការ​ចុះ​ហត្ថ​លេខា​លើ Xavi Simons

Published

on

កាល​ពី​ម្សិលមិញ​នេះ​ក្លឹប​យក្ស​របស់​អាឡឺម៉ង់ RB Leipzig បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ខ្លួន​គឺ​កីឡាករ Xavi Simons ដែល​ផ្ទេរ​មក​ពី​ក្លឹប​បារាំង Paris Saint-Germain ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល​ក្រោយ 2023/2024។ ដូចគ្នា​នេះ​ដែរ Xavi Simons ត្រូវ​បាន​ក្លឹប​ថ្មី​ប្រគល់​អាវ​លេខ 20 សម្រាប់​ប្រើប្រាស់ចាប់​ពី​រដូវកាល​ថ្មី​នេះ​ត​ទៅ។

កាល​ពី​រដូវកាល​មុន ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់​រូប​នេះ​បាន​ខ្ចី​ជើង​ទៅ​ទឹកដី​កំណើត​របស់​ខ្លួន​ដោយ​ចូល​រួម​ជាមួយ​ក្លឹប PSV Eindhoven។ នៅ​ទីនោះ​កីឡាករ​វ័យ 20 ឆ្នាំ​ដ៏​មាន​ទេពកោសល្យ​រូប​នេះ​ស៊ុត​បញ្ចូលទី​បាន 22 គ្រាប់ និង Assists 12 ដង ក្នុង​ការ​ប្រកួត​ចំនួន 48 ប្រកួត និង​បញ្ចប់​យុទ្ធនាការ​រដូវកាល 2022/2023 ក្នុង​នាម​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​នៅ Eredivisie ផង​ដែរ។

Xavi Simons នឹង​ត្រូវ​ត្រឡប់​មក PSG វិញ​នៅ​ឆ្នាំ​បន្ទាប់ ព្រោះ​គាត់​ទើប​នឹង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​យក្ស​បារាំង​នៅ Parc des Princes រហូត​ដល់​ឆ្នាំ 2027 មុន​ពេល​ចូលរួម​ជាមួយ RB Leipzig ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។ Simons ក៏​បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​នឹង​ការ​ផ្ទេរ​មក RB Leipzig ដែរ ដោយ​បាន​និយាយ​ថា៖ ” Bundesliga គឺ​ជា​លីគ​ដ៏​ល្អ​បំផុត​មួយ​នៅ​តំបន់​អឺរ៉ុប ហើយ RB Leipzig គឺ​ជា​ក្រុម​ដ៏​ល្អ​បំផុត​មួយ​នៅ Bundesliga”។

ប្រភព: RB Leipzig

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២