បាល់ទាត់អន្តរជាតិ
Aston Villa បើកការចរចាដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Carlos Soler របស់ PSG
ក្លឹប Aston Villa នឹងមានវត្តមាននៅក្នុងការប្រកួតប្រជែងពានដ៏ធំក្នុងតំបន់អឺរ៉ុបគឺ UEFA Champions League នៅរដូវកាលក្រោយ ហើយច្បាស់ណាស់ថា ពួកគេនឹងត្រូវពង្រឹងក្រុមបន្ថែមទៀត ដើម្បីអាចប្រកួតប្រជែងពានក្នុងកម្រិតដ៏កំពូលមួយនេះបាន។
យ៉ាងណាមិញ គេបានដឹងថា Aston Villa នឹងព្យាយាមចុះហត្ថលេខាលើ Carlos Soler នៅរដូវក្ដៅនេះ។ ដោយឡែក សម្រាប់ Carlos Soler ផ្ទាល់ គាត់ក៏មានចេតនាក្នុងការចាកចេញពីទឹកដី Parc des Princes ផងដែរ ខណៈដែលកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះទទួលបានការជេរប្រមាថ និងការចំអកដាក់ ដោយអ្នកគាំទ្រផ្ទាល់របស់ក្លឹប។
ជាក់ស្ដែង Carlos Soler បានដឹងច្បាស់ណាស់ថា PSG មិនមែនជាកន្លែងនៃអាជីពបាល់ទាត់ដ៏ត្រចះត្រចង់របស់ខ្លួននោះទេ។ យោងតាមរបាយការណ៍ពី L’Equipe បានឲ្យដឹងថា ការចរចារវាង Aston Villa និង Carlos Soler កំពុងដំណើរការ ប៉ុន្តែមានបញ្ហាមួយគឺជាមួយ PSG ដោយសារខ្សែបម្រើវ័យ 27 ឆ្នាំរូបនេះ ជាកីឡាករដែលស្ថិតក្រោមកុងត្រារហូតដល់ឆ្នាំ 2027 និងមានតម្លៃខ្លួននៅថ្លៃគួរសម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como