បាល់ទាត់អន្តរជាតិ
Estevao សម្រេចចិត្តចូលរួមជាមួយតោខៀវ Chelsea
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានបោះជំហានឆ្ពោះទៅរកការចុះហត្ថលេខាលើកីឡាករវ័យក្មេងដ៏មានទេពកោសល្យមួយរូបគឺ Estevao Willian ដែលមានវ័យ 17 ឆ្នាំ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ កំពុងប្រកបជាជីពជាមួយក្លឹប Palmeiras ដែលស្ថិតនៅក្នុងប្រទេសប្រេស៊ីល។
យ៉ាងណាមិញ Estevao ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លឹបធំៗ នៅពេលដែលគាត់ត្រូវបានប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំរបស់ក្លឹប Palmeiras និងបានបង្ហាញខ្លួនក្នុងចំណែកមួយដ៏សំខាន់របស់ក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតបាល់ទាត់ពិភពលោក U-17 កាលពីឆ្នាំមុន ដែលពេលនោះគាត់បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 3 ដង។
ក្លឹបយក្សបារាំង Paris Saint-Germain, Real Madrid និង Barcelona សុទ្ធតែបានចាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ប៉ុន្តែ Chelsea ហាក់ដូចជាបានឆ្មក់ឱកាសបានសម្រេច ដើម្បីទិញយក Estevao។ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានអះអាងកាលពីពេលថ្មីនេះដែរថា Estevao បានផ្តិតមេដៃលើកុងត្រានៃការចូលរួមជាមួយតោខៀវ Chelsea ហើយ។ គេបានដឹងបន្ថែមទៀតថា Chelsea នឹងចំណាយប្រាក់ប្រហែល 32 លានអឺរ៉ូ (27.6 លានផោន) ដើម្បីទិញយក Estevao នៅរដូវក្ដៅនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត