Connect with us

បាល់ទាត់អន្តរជាតិ

Chelsea បំបែក​កំណត់ត្រា ក្លាយ​ជា​ក្រុម​ដែល​ទទួល​បាន​​កាត​ច្រើន​សន្លឹក​ជាង​គេ​បំផុត ក្នុង​មួយ​រដូវកាល​នៅ Premier League

Published

on

មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ច្រើន​ទេ​សម្រាប់​តោខៀវ Chelsea នៅ​រដូវកាល​នេះ ប៉ុន្តែ​ពួក​គេ​បាន​បំបែក​កំណត់​ត្រា​ដ៏​នឹក​ស្មាន​មិន​ដល់​មួយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Pochettino។ បន្ទាប់​ពី​ការ​ប្រកួត​ទល់​នឹង Brighton ម្សិលមិញ ពួកគេ​បាន​បំបែក​កំណត់ត្រា​ក្លាយ​ជា​ក្រុម​ដែល​ទទួល​បាន​កាត​ពី​អាជ្ញា​កណ្ដាល​ច្រើន​ជាង​គេ​ក្នុង​មួយ​រដូវកាល​នៅ Premier League។

តោខៀវ​បាន​ប៉ះ​ជាមួយ Brighton ដោយ​ទទួល​បាន​កាត​សរុប 3 គឺ​កាត​ពណ៌លឿង​ដំបូង​សម្រាប់ Moises Caicedo និង Raheem Sterling ហើយ​បន្ត​ទៅ​កាត​ក្រហម​លើ Reece James។ គិត​ចាប់​តាំង​ពី​បើក​រដូវកាល 2023-2024 មក​ដល់​ពេល​នេះ Chelsea មាន​កាត​សរុប 107 សន្លឹក ដោយ 103 ជា​កាតលឿង និង 4 ជា​កាត​ក្រហម។

Chelsea បាន​វ៉ាដាច់​កំណត់ត្រា​ចាស់​របស់ Premier League ដែល​ពី​មុន​កាន់​កាប់​ដោយ Leeds United ក្នុង​រដូវកាល​ឆ្នាំ 2021-2022 ពួក​គេ​ធ្វើ​ឲ្យ​មាន​កាត​សរុប 104 សន្លឹក។

ខាង​ក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​ក្លឹប​ដែល​មាន​កំណត់ត្រា​កាត​ច្រើន​សន្លឹក​ជាង​គេ​ក្នុង​មួយ​រដូវកាល​នៅ Premier League៖

1. Chelsea ឆ្នាំ 2023-2024 – 107 កាត (លឿង 103, ក្រហម 4)
2. Leeds United ឆ្នាំ 2021-2022 – 104 កាត (លឿង 101, ក្រហម 3)
3. Wolverhampton Wanderers ឆ្នាំ 2023-2024 – 102 កាត (លឿង 99, ក្រហម 3)
4. Sheffield United ឆ្នាំ 2023-2024 – 98 កាត (លឿង 93, ក្រហម 5)
5. Derby County ឆ្នាំ 1999-2000 – 97 កាត (លឿង 93, ក្រហម 4)
6. Sunderland ឆ្នាំ 2014-2015 – 96 កាត (លឿង 94, ក្រហម 2)
7. Everton ឆ្នាំ 1998-1999 – 96 កាត (លឿង 91, ក្រហម 5)

ប្រភព: Theanalyst

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២