Connect with us

បាល់ទាត់អន្តរជាតិ

Guti ថា Real Madrid នឹង​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​រូប​នេះ ប្រសិន​បើ Mbappe បន្ត​កុងត្រា​ថ្មី​ជាមួយ PSG

Published

on

អតីត​វីរបុរស​របស់​ក្លឹប​អធិរាជ​ស Real Madrid លោក Guti បាន​និយាយ​ថា ក្លឹប Real Madrid អាច​នឹង​ពិចារណា​ចុះ​ហត្ថលេខា​លើ Erling Haaland របស់ Manchester City ប្រសិន​បើ​ខ្សែប្រយុទ្ធ Kylian Mbappe ជ្រើសរើស​យក​ជម្រើស​ដោយ​បន្ត​កុងត្រា​ថ្មី​ជាមួយ Paris Saint-Germain។

យ៉ាង​ណា​មិញ Kylian Mbappe បាន​បដិសេធ​ក្នុង​បន្ត​កុងត្រា​ថ្មី​រយៈពេល​មួយ​ឆ្នាំ​របស់​គាត់ ជា​មួយ PSG ដោយ​នៅ​ពេល​ចប់​កុងត្រា​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក Ligue 1 របស់​បារាំង​នៅ​ចុង​រដូវកាល 2023-2024 នេះ គាត់​នឹង​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។ ចាប់​តាំង​ពី​ពេល​នោះមក PSG បាន​ស្វែងរក​វិធី​លក់ Mbappe ហើយ​មាន​តែ Real Madrid ប៉ុណ្ណោះ ដែល​ស្ថិត​ក្នុង​ចិត្ត​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ។

ក្រោយ​មក​ទៀត Kylian Mbappe ត្រូវ​បាន PSG ពិន័យ​មិន​ឲ្យ​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម និង​ខក​ខាន​ការ​ប្រកួត​បើក​ឆាក​លីគ​ផង​ដែរ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​ស្ថានភាព​​បាន​ផ្លាស់ប្តូរ ខណៈ​ដែល Mbappe បាន​ត្រឡប់​ទៅ​ហ្វឹកហាត់​ជាធម្មតា​ជាមួយ PSG ហើយ​គាត់​ទំនង​ជា​នឹង​យល់ព្រម​បន្ត​កុងត្រា​ដើម្បី​ស្នាក់​នៅ​ទឹកដី​បារាំង​បន្ត​ទៀត​ផង​ដែរ។

និយាយ​អំពី​ស្ថានភាព​របស់ Mbappe លោក Guti បាន​លើក​ឡើង​ថា៖ “ខ្ញុំ​ចង់​ឲ្យ Mbappe លេង​ជា​កីឡាករ​របស់ Real Madrid។ កឹ្លប Real Madrid ក៏​មិន​អាច​មាន​លទ្ធភាព​ទិញ​យក​គាត់​នៅ​ពេល​នេះ​​បាន​ដែរ។ ប៉ុន្តែ​ប្រសិន​បើ Mbappe បន្ត​កុងត្រា​ជាមួយ PSG វា​នឹង​បង្ហាញ​ថា គាត់​កំពុង​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ដើម្បី​លុយ។ ប្រសិន​បើ​រឿង​នោះ​កើត​ឡើង Real Madrid នឹង​ត្រូវ​ជ្រើសរើស Erling Haaland ជំនួស​វិញ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២