បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិចឡាទីន រវាងអាហ្សង់ទីន និងអេក្វាឌ័រ នៅព្រឹកស្អែកនេះ!!!

ក្រុមម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីន នឹងចាប់ផ្តើមប្រកួតការពារតំណែងជើងឯក World Cup របស់ពួកគេជាមួយនឹងការប្រកួតជម្រុះ ក្នុងទឹកដីរបស់ខ្លួន នៅម៉ោង 7 ព្រឹកស្អែកនេះ (ម៉ោងនៅកម្ពុជា)។ យ៉ាងណាមិញ អេក្វាឌ័រជាក្រុមខ្លាំងមួយនៅតំបន់អាមេរិចឡាទីនផងដែរ ខណៈដែលពួកគេក៏ដណ្ដើមបានមួយកៅអីដើម្បីឡើងទៅលេងនៅប្រទេសកាតាកាពីឆ្នាំ 2022។
នៅក្នុងការប្រកួតដំបូងរបស់ប្រទេសអាហ្សង់ទីន គិតចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022 មក លោក Lionel Scaloni ដែលជាគ្រូបង្វឹកនឹងសង្ឃឹមថា ក្រុមរបស់គាត់អាចបន្តការប្រកួតដោយមិនស្គាល់ពាក្យចាញ់បាន។ នៅក្នុងការប្រកួតនេះ Enzo Fernandez នឹងត្រូវប្រឈមមុខជាមួយមិត្តរួមក្លឹបតោខៀវ Chelsea របស់គាត់ Moises Caicedo ក្នុងនាមជាក្រុមជម្រើសជាតិខុសគ្នា។
ការប្រកួត FIFA World Cup ឆ្នាំ 2026 នឹងចាប់ពីខែមិថុនាដល់ថ្ងៃទី 19 ខែកក្កដា ឆ្នាំ2026 ប៉ុន្តែការប្រកួតជម្រុះតាមទ្វីបនីមួយៗកំពុងចាប់ផ្ដើម។ ជាមួយនឹងការប្រកួតដែលនៅសល់រយៈពេលរហូតដល់ 3 ឆ្នាំទៀត វាពិបាកណាស់សម្រាប់អាហ្សង់ទីនដែលថា តើកាពីតែនក្រុមរបស់ពួកគេ Lionel Messi នឹងអាចបន្តអាជីពបាល់ទាត់រហូតដល់ពេលនោះ រឺអត់ ប៉ុន្តែខណៈពេលនេះគាត់នៅតែចូលរួមជាមួយក្រុមជម្រើសជាតិ ស្របពេលដែលអាជីពជាមួយក្លឹប គឺ Inter Miami។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល