បាល់ទាត់អន្តរជាតិ
ខែមករាឆ្នាំក្រោយ ប្រហែលជា Man City បញ្ចេញ Kalvin Phillips ហើយ!!!

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ចេញខ្សែបម្រើដែលមិនសូវបានលេង Kalvin Phillips ជាមួយនឹងលក្ខខណ្ឌខ្ចីជើង សម្រាប់ពាក់កណ្តាលរដូវកាលនេះ (2023-2024) នៅខែមករាឆ្នាំក្រោយ ប្រសិនបើក្នុងករណីដែលទម្រង់លេងរបស់គាត់ មិនអាចរួមចំណែកអ្វីដល់ក្រុមរបស់ខ្លួនបានទេនោះ។
កីឡាករវ័យ 27 ឆ្នាំរូបនេះបានផ្ទេរទៅកាន់ក្លឹបម្ចាស់ជើងឯក Premier League ពីក្លឹប Leeds United កាលពីរដូវក្តៅឆ្នាំមុន។ Kalvin Phillips គឺជាកីឡាករចាស់វស្សាមួយរូបរបស់ Leeds United ដោយគាត់បានចំណាយពេលនៅទីនោះរយៈពេល 8 ឆ្នាំ ដោយបានបង្ហាញខ្លួនសរុបរហូតដល់ 234 ប្រកួត មុនពេលចាកចេញទៅ Manchester City។
ជាមួយក្លឹប Manchester City ខ្សែបម្រើរូបនេះ បានបង្ហាញខ្លួនត្រឹមតែ 22 ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេលជាងមួយរដូវកាលមកនេះ ដោយសារបញ្ហារបួស បូករួមទាំងទម្រង់លេងមិនសូវលេចធ្លោរផងដែរ។ យោងតាមកាសែត The Independent បានឲ្យដឹងថា ក្លឹប Manchester City កំពុងស្ថិតក្នុងគោលជំហរ ដើម្បីដាក់ Kalvin Phillips ឲ្យខ្ចីជើងទៅក្លឹបផ្សេង នៅខែមករាឆ្នាំក្រោយ ប្រសិនបើគាត់នៅតែជួបបញ្ហាជាមួយក្លឹបរបស់ខ្លួនដូចរដូវកាលមុន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល