បាល់ទាត់អន្តរជាតិ
Emile Smith Rowe អាចនឹងពិចារណាចាកចេញពី Arsenal នៅខែមករាឆ្នាំក្រោយ
ខ្សែប្រយុទ្ធ Emile Smith Rowe ត្រូវបានគេរាយការណ៍ថា បានពិចារណាចាកចេញពី Arsenal ក្នុងខែមករា ឆ្នាំក្រោយនេះ ប្រសិនបើគាត់នៅតែស្ថិតក្នុងស្ថានភាពដូចបច្ចុប្បន្ន ដែលមិនសូវទទួលបានឱកាសចូលលេងច្រើន។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ មានឱកាសលេងយ៉ាងទៀងទាត់ក្នុងរដូវកាល 2021-2022 ប៉ុន្តែចាប់តាំងពីពេលនោះមក Smith Rowe ស្ថិតក្នុងជម្រើសបន្ទាប់បន្សំប៉ុណ្ណោះសម្រាប់លោក Mikel Arteta។
ជាមួយនឹងវត្តមានរបស់ Leandro Trossard ដែលផ្ទេរមកពី Brighton នោះ បានធ្វើឲ្យ Smith Rowe ធ្លាក់ទៅក្នុងជម្រើសទីបី ក្នុងនាមជាខ្សែប្រយុទ្ធស្លាបឆ្វេង។ ស្ថានភាពជាក់ស្ដែងបែបនេះរបាយការណ៍ពី 90min.com បានអះអាងថា Smith Rowe អាចពិចារណាចាកចេញពីក្លឹបក្នុងខែមករាឆ្នាំ 2024។
Smith Rowe ចង់ចាកចេញពីស្ថានភាពបច្ចុប្បន្ន ដើម្បីស្វែងរកក្លឹបថ្មីដែលផ្ដល់ឱកាសដល់ខ្លួនឯងនូវសមត្ថភាពបង្ហាញខ្លួននៅលើទីលានបានច្រើនជាងមុន ជាពិសេសគាត់មានមហិច្ឆតាចង់មានឈ្មោះក្នុងបញ្ជីនៃក្រុមជម្រើសជាតិអង់គ្លេសនៅព្រឹត្តិការណ៍ Euro 2024។ មានក្លឹប 3 អាចនឹងចុះហត្ថលេខាលើ Smith Rowe ដូចជា៖ Aston Villa, Newcastle United និង Brighton។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar