Connect with us

បាល់ទាត់អន្តរជាតិ

Antony វិល​ត្រឡប់​មក​កាន់​ទីលាន​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​វិញ​ហើយ

Published

on

កាល​ពី​ម្សិលមិញ​នេះ ក្លឹប​បិសាចក្រហម Manchester United បាន​បញ្ជាក់​ថា Antony បាន​​វិល​ត្រឡប់​មក​ហ្វឹកហាត់​ជាមួយ​ក្លឹប​វិញ​ហើយ។ កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​មួយ​រយៈ​ធំ ខណៈ​ដែល​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទរំលោភ​បំពាន​លើ​ស្ត្រី​ពីរ​នាក់​ផ្សេង​គ្នា រួម​ទាំង​អតីត​មិត្តស្រី​របស់​ខ្លួន​ម្នាក់​ទៀត​ឈ្មោះ Gabriela Cavallin ផង​ដែរ។

ទាំង​ប៉ូលីស​របស់ Greater Manchester និង​ប៉ូលីស​របស់ Sao Paulo បាន​ពិនិត្យ​មើល​រឿងហេតុ​នៃ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​គាត់​មិន​ត្រូវ​បាន​ចាប់​ខ្លួន រឺ​ចោទ​ប្រកាន់​ជាមួយ​នឹង​ភស្ដុតាង​ច្បាស់លាស់​នោះ​ទេ ខណៈ​ដែល Antony នៅ​តែ​បដិសេធ​លើ​រឿង​នេះ ហើយ​គាត់​ពិត​ជា​គ្មាន​កំហុស​មែន។

ការស៊ើប​អង្កេត​កំពុង​បន្ត ប៉ុន្តែ​ពេល​នេះ Antony បាន​ត្រឡប់​មក​ហ្វឹកហាត់​ជាមួយ​មិត្តរួម​ក្រុម​របស់​គាត់​នៅ​បិសាច​ក្រហម​វិញ​ហើយ ដោយ​ការ​វិលត្រឡប់​នោះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ (ផ្អែក​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប ដែល​បាន​បញ្ជាក់​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​កន្លង​ទៅ)។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២