បាល់ទាត់អន្តរជាតិ
AC Milan កំណត់គោលដៅចង់បានខ្សែបម្រើ Charlie Patino របស់ Arsenal
ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅរបស់ខ្លួនលើខ្សែបម្រើមួយរូបរបស់ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Charlie Patino ដែលការផ្ទេរអាចនឹងកើតឡើងនាពេលអនាគតខាងមុខ។ កីឡាករវ័យ 20 ឆ្នាំដែលបច្ចុប្បន្នកំពុងខ្ចីជើងជាមួយក្លឹប Swansea City រូបនេះ ត្រូវបានគេមើលឃើញថា នឹងមានអនាគតដ៏ភ្លឺស្វាងទៅថ្ងៃក្រោយ។
Charlie Patino បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ហើយនៅខែធ្នូ ឆ្នាំ 2021 គាត់រកបានគ្រាប់បាល់ជាលើកដំបូងសម្រាប់ Arsenal ក្នុងជ័យជម្នះ 5-1 នៃពានរង្វាន់ EFL Cup លើ Sunderland។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះមិនបានបង្ហាញខ្លួនជាមួយក្រុមបន្តទៀតទេ ហើយក៏សម្រេចចិត្តខ្ចីជើងពេញមួយរដូវកាល 2023-2024 ទៅកាន់ក្លឹប Swansea។
យ៉ាងណាមិញ យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Calciomercato បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី AC Milan កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើទម្រង់លេងរបស់គាត់នៅលីគលំដាប់ទីពីររបស់អង់គ្លេស (Championship)។ AC Milan មានគោលបំណងនាំយក Charlie Patino ទៅពង្រឹងបន្ថែមសម្រាប់ក្រុមរបស់ខ្លួន ព្រោះគេជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យទៅថ្ងៃក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como