បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំណត់គោលដៅផ្ទេរ Rafael Leao របស់ក្លឹប AC Milan
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Rafael Leao របស់ក្លឹប AC Milan នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខនេះ។ ដោយឡែក កាលពីឆ្នាំមុន ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថា បានដាក់សំណើរយ៉ាងហោចណាស់ 2 ដង សម្រាប់ Rafael Leao ប៉ុន្តែមិនបានសម្រេច។
យ៉ាងណាមិញ អនាគតរបស់ Rafael Leao នៅតែបន្តក្នុងការសង្ស័យ ស្របពេលដែលទម្រង់លេងរបស់គាត់នៅតែលេចធ្លោរ។ ដូចគ្នានេះដែរ តារាឆ្នើមវ័យ 24 ឆ្នាំរូបនេះ ក៏នៅតែមានតម្លៃខ្លួនថ្លៃ ស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់គាត់នៅ San Siro មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2028។
Rafael Leao បានក្លាយជាកីឡាករដ៏សំខាន់ជាថ្មីម្តងទៀតសម្រាប់ AC Milan ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួន 13 ប្រកួត។ យោងតាមរបាយការណ៍ពី Fichajes បានអះអាងថា ក្លឹបបិសាចក្រហមបានកំណត់គោលដៅរបស់ខ្លួនជាសំខាន់ទៅលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ដោយពួកគេគ្រោងនឹងបញ្ចេញសកម្មភាពចរចាផ្ទេរគាត់ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar