បាល់ទាត់អន្តរជាតិ
Endrick ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល ត្រៀមប៉ះអាហ្សង់ទីនចុងខែនេះ
ខ្សែប្រយុទ្ធរបស់ក្លឹប Palmeiras ក៏ដូចជាអនាគតខ្សែប្រយុទ្ធរបស់ Real Madrid គឺកីឡាករ Endrick ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ World Cup ក្នុងខែនេះ ដែលជាការប្រកួតទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន និងកូឡុំប៊ី។
កីឡាករវ័យ 17 ឆ្នាំរូបនេះមានទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Palmeiras ក្នុងរយៈពេលចុងក្រោយនេះ ហើយបានស៊ុតបញ្ចូលទីបាន 3 គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌ Serie A របស់ប្រេស៊ីល 2 លើកចុងក្រោយរបស់គាត់។ ថ្វីបើគាត់មានវ័យក្មេង និងមិនទាន់មានបទពិសោធន៍ច្រើនក៏ដោយ Endrick គឺជាខ្សែប្រយុទ្ធកណ្ដាលដ៏សំខាន់ សម្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់ និងបានបង្ហាញខ្លួនច្រើនជាង 50 ប្រកួត ក្នុងនាមជាជម្រើសដំបូងរបស់ Palmeiras។
Endrick មិនមែនជាកីឡាករតែម្នាក់គត់ដែលទើបនឹងកោះហៅឲ្យចូលក្រុមជម្រើសជាតិនោះទេ។ គ្រូបង្វឹកបណ្ដោះអាសន្នរបស់ប្រេស៊ីលលោក Fernando Diniz បានមើលឃើញខ្សែប្រយុទ្ធ Joao Pedro របស់ក្លឹប Brighton ក៏ត្រូវបានដាក់បញ្ចូលឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករទាំង 24 នាក់ចុងក្រោយផងដែរ។
– អ្នកចាំទី
Alisson (Liverpool)
Ederson (Man City)
Lucas Perri (Botafogo)
– ខ្សែការពារ
Bremer (Juventus)
Gabriel (Arsenal)
Marquinhos (PSG)
Nino (Fluminense)
Emerson Royal (Tottenham)
Carlos Augusto (Inter Milan)
Renan Lodi (Marseille)
– ខ្សែបម្រើ
Andre (Fluminense)
Bruno Guimaraes (Newcastle)
Douglas Luis (Aston Villa)
Joelinton (Newcastle)
Raphael Veiga (Palmeiras)
Rodrygo (Real Madrid)
– ខ្សែប្រយុទ្ធ
Endrick (Palmeiras)
Gabriel Jesus (Arsenal)
Gabriel Martinelli (Arsenal)
Joao Pedro (Brighton)
Paulinho (Atletico Mineiro)
Pepe (Porto)
Raphinha (Barcelona)
Vinicius Junior (Real Madrid)
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como