Connect with us

បាល់ទាត់អន្តរជាតិ

Jamaal Lascelles រិះគន់​កីឡាករ​របស់ Arsenal រូប​នេះ​ថា មាន​ចរិត​មិន​ល្អ និង​មិន​សាកសម​ជា​កីឡាករ​បាល់ទាត់

Published

on

កាពីតែន​ក្រុមរ​បស់​ក្លឹប Newcastle United គឺ​កីឡាករ Jamaal Lascelles បាន​រិះគន់​ក្រុម​កីឡាករ​របស់ Arsenal ថា ជា​អ្នកចាញ់​ដែល​មាន​ចរិត​មិន​ទទួល​ស្គាល់​ការ​ពិត ហើយ​គាត់​កំពុង​ខឹង​ផង​ដែរ​ជា​ពិសេស​ចំពោះ​ខ្សែបម្រើ Jorginho ដែល​បដិសេធ​មិន​ចាប់​ដៃ​ជាមួយ​គាត់ ក្រោយ​ចប់​ការ​ប្រកួត។

យ៉ាង​ណា​មិញ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Newcastle United បាន​ដណ្តើម​ជ័យជម្នះ​ដ៏​ចម្រូង​ចម្រាស​ក្នុង​លទ្ធផល 1-0 នៅ​កីឡដ្ឋាន St James’ Park ជាមួយ​នឹង​គ្រាប់​បាល់​របស់ Anthony Gordon។ ក្រោយ​ចប់​ការ​ប្រកួត ទាំង​គ្រូ​បង្វឹក និង​កីឡាករ​របស់ Arsenal ហាក់​បាន​ចាត់​ទុក​ថា គ្រាប់​បាល់​មួយ​គ្រាប់​របស់ Newcastle ជា​គ្រាប់​បាល់​មាន​កំហុស និង​មិន​គួរ​ផ្ដល់​ឲ្យ​ដោយ VAR ឡើយ។

ដោយ​ឡែក​នៅ​ពេល​នេះ​ខ្សែការពារ Jamaal Lascelles បាន​បង្ហើប​ថា ក្រោយ​ចប់​ការ​ប្រកួត គាត់​បាន​ទៅ​ចាប់​ដៃ Jorginho ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​បដិសេធ​មិន​ព្រម​ចាប់​ដៃ​ជាមួយ។ Lascelles បាន​​ប្រាប់ Daily Mirror ថា៖ “ខ្ញុំ​មិន​ដែល​បដិសេធ​មិន​ចាប់​ដៃ​ជាមួយ​កាពីតែន​ក្រុមរ​បស់​គូ​ប្រកួត​របស់​ខ្ញុំ​ទេ។ អ្នក​អាច​មាន​ហេតុផល​មិន​សុខ​ចិត្ត​ជា​ច្រើន​តាម​ដែល​អ្នក​មាន​លើ​ទីលាន​ប្រកួត ប៉ុន្តែ​ការ​ចាប់​ដៃ​គ្នា​នៅ​ក្រោយ​ចប់​ការ​ប្រកួត វា​ជា​ផ្នែក​មួយ​នៃ​កីឡា”។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២